ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៧ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារ ចម្រុះ បានចុះរុះរើផ្លាកយីហោរបស់ជនជាតិចិនមួយកន្លែង ដែលសរសេរឈ្មោះថា (ភោជនីយដ្ឋានទ្វារមាស) មិនត្រឹមត្រូវខុសឆ្គងទៅនឹងខ្លឹមសារពាក្យពេជន៍ មានទីតាំងនៅខាងក្រោយស្ថានីយ៍ប្រេងតូតាល់ ក្នុងភូមិសាស្ត្រ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ជាមួយគ្នានេះដែរ លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុថ្លែងដែរថា ករណីនេះ អជ្ញាធរបានចាត់វិធានការហើយ ទៅលើម្ចាស់ទីតាំងដែលលើកផ្លាកយីហោ ដោយមិនមានការសុំអនុញ្ញាតឬអោយមន្ត្រីជំនាញពិនិត្យជាមុនទៅលើខ្លឹមសារពាក្យពេជន៍មុននឹងលើកតាំង ហើយថាការងារនេះនឹងធ្វើជាបន្តបន្ទាប់ទៀត ដោយសហការជាមួយមន្ត្រីជំនាញក្នុងខេត្ត៕ ប្រភពFB កែសម្រួលដោយ NCNDaily