Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមានដកអ្នកត្រួតពិនិត្យគុណភាពផ្លូវបន្ថែមទៀត មិនថាខ្មែរឬបរទេស (មានវីដេអូ)

ព័ត៌មាន

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមានដកអ្នកត្រួតពិនិត្យគុណភាពផ្លូវបន្ថែមទៀត មិនថាខ្មែរឬបរទេស (មានវីដេអូ)

By NCN Daily

August 08, 2019

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមព្រមានដក អ្នកត្រួតពិនិត្យគុណភាពផ្លូវ នៅក្នុងប្រទេស កម្ពុជាបន្ថែមទៀត មិនថាខ្មែរឬបរទេស នោះឡើយ បើពួកគេហ៊ានធ្វើការ មិនបានដិតដល់ បានលើក ឡើងបែបនេះ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្ត កិច្ចសន្យាប្រកបដោយ គុណភាព ប្រសិទ្ធភាព និងបច្ចេសទេសនៃការសាងសង់ផ្លូវនៅកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង នាយកអង្គភាពគ្រប់គ្រងគម្រោង (PMU) នាយកអង្គភាពអនុវត្តគម្រោង (PIU) អគ្គនាយកដ្ឋាសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូន២៥ រាជធានី-ខេត្ត កងវិស្វកម្ម ក្រុមហ៊ុនសាងសង់ផ្លូវ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសផ្លូវ និងគ្រប់ភាគី ពាក់ព័ន្ធទូទាំងប្រទេស។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ក្រុមហ៊ុនត្រួតពិនិត្យគុណភាព ផ្លូវដែលជាភ្នែក ច្រមុះរបស់ ក្រសួង ត្រូវតែខិតខំធ្វើការ ដោយឯករាជ្យ អព្យាក្រិត្យ ត្រូវធ្វើឱ្យក្រុមហ៊ុនសាង់សង់ខ្លាច ដោយមិនត្រូវខ្លាច ក្រុមហ៊ុនសាងសង់នោះទេ ហើយបើការចុះធ្វើការមិនបានដិតដល់ នៅតែបន្តមាន ក្រុមហ៊ុនសាង់សង់ មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទៀត មិនត្រឹមតែមានក្រុមហ៊ុនពិនិត្យ គុណភាពបរទេសត្រូវដក ចេញទេ មន្ត្រីក្រសួងសាធារណការ ក៏ត្រូវតែដកចេញដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា បើការសាងសង់ផ្លូវមិនបានរឹងមាំទេ វានាំឱ្យខូចខាត ទាំងថវិកាជាតិ ខាតបង់ពេលវេលា ធ្វើឱ្យមានគ្រោះថ្នាក់ចររាចរណ៍ និងធ្វើឱ្យពលរដ្ឋមានការលំបាក។ បើក្នុងការសាង់សង់មិនបានត្រឹមត្រូវតាមលក្ខណបច្ចេកទេសទេ ក្រសួងនឹងធ្វើការផ្អាកក្រុមហ៊ុននោះសិន ដោយសារក្រុមហ៊ុនមិនមាននិតិវិធីក្នុងការសាងសង់។ ក្នុងនោះមានផ្លូវមួយចំនួនដែលបានសាងសង់ចប់ តែក្រសួងមិនបានទទួលយកទេ បានឱ្យធ្វើឡើងវិញឱ្យត្រឹមត្រូវតាមស្តង់ដារទើបក្រសួងទទួលយក។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានជំរុញឱ្យក្រុមហ៊ុនត្រួតពិនិត្យគុណភាពផ្លូវដែលជាភ្នែកច្រមុះ របស់ ក្រសួង ត្រូវតែខិតខំធ្វើការ និងឯករាជ្យ អព្យាក្រិត្យ ត្រូវធ្វើឱ្យក្រុមហ៊ុនសាង់សង់ខ្លាច ដោយមិន ត្រូវខ្លាចក្រុម ហ៊ុនសាងសង់នោះទេ។ ក្រសួងបានដកមន្ត្រីប្រឹក្សាយោបល់បរទេស ៦នាក់រួច មកហើយ ហើយបើនៅ តែមានបញ្ហាទៀត មន្ត្រីក្រសួងក៏ត្រូវតែដកចេញដែរ បើសិនជាធ្វើការមិន បានដិតដល់ គឺត្រូវតែមានការផ្លាស់ ប្តូរ បើឃើញខុសត្រូវតែហ៊ានរាយការណ៍ មិនត្រូវខ្លាចក្រុមហ៊ុន សាងសង់ទេ។

ឯកឧត្តមអះអាងថា ក្រសួងសាធារណការ នឹងបង្កើតក្រុមត្រួតពិនិត្យពិសេស ដើម្បីទៅឆ្មក់លើក្រុមត្រួត ពិនិត្យបរទេស និងក្រុមត្រួតពិនិត្យខ្មែរបន្ថែមទៀត ដោយមិនឱ្យដឹងមិនមុនទេ ជាមួយនឹងគ្រឿងសម្ភារៈ គ្រប់គ្រាន់ដើម្បីធ្វើការងារទាំងអស់នេះ ចាំមើលថាធ្វើបានល្អឬអត់ បើមិនបានទេ នឹងដកចោលតែម្តង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ក្រុមហ៊ុនសាងសង់ផ្លូវមិនធ្វើតាមលក្ខណៈស្តង់ដារ និងនីតិវិធីត្រឹមត្រូវ នឹងដាក់ចូលក្នុងបញ្ជីខ្មៅលែងឱ្យដេញថ្លៃសាង់សង់ទៀត ហើយមន្ត្រីត្រូវតែធ្វើតាម វិន័យរបស់ក្រសួង ឱ្យត្រឹមត្រូវតាមមុខងាររបស់ខ្លួន ដោយចាប់ពីពេលនេះតទៅ ក្រសួងនឹងមិនអនុញ្ញាត ឱ្យមានការសាងសង់ ដែលមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលមិនបានជាប់រឹងមាំជូន ជាតិទៀត នោះទេ ព្រោះវាគឺខាតបង់ខ្លាំងណាស់ ដោយថវិកាមកសាង់សង់ផ្លូវនេះ គឺរកបានដោយលំបាកណាស់៕

សូមទស្សនាវីដេអូខាងក្រោម៖

ដក់ស្រង់ពីFreshnews កែសម្រួលដោយ NCNDaily