Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អាជ្ញាធររាជធានីភ្នំពេញប្រកាសរឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរឹងនៅជុំវិញមណ្ឌលប្រឡងដើម្បីធានាសុវត្ថិភាព និង គុណភាពនៃការប្រឡង

ព័ត៌មាន

អាជ្ញាធររាជធានីភ្នំពេញប្រកាសរឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរឹងនៅជុំវិញមណ្ឌលប្រឡងដើម្បីធានាសុវត្ថិភាព និង គុណភាពនៃការប្រឡង

By NCN Daily

August 08, 2019

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញប្រកាសរឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់នៅជុំវិញមណ្ឌល ប្រឡងសញ្ញាប ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបអោយបានតឹងរឹងដើម្បីធានាសុវត្ថិភាព និង គុណភាពនៃការប្រឡង។ អភិបាលរងរាជធានីភ្នំពេញបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមផែនការ រួចជាស្រេច ហើយក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅជុំវិញមណ្ឌលប្រលងបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ ដើម្បីការពារកុំអោយកើតមានបាតុភាពមិនប្រក្រតីណា មួយកើតឡើងដែល នាំឲ្យរំខាន ដល់ការប្រឡង។

ថ្លែងក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែសីហានេះ ឯកឧត្តម នួន ផារ័ត្ន អភិ បាលរាជធានីភ្នំពេញបានឲ្យដឹងថា សាលារាជធានីភ្នំពេញបានដាក់ចេញផែនការ៤ចំនុច ដើម្បីធានាការពារ សន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយនៅជុំវិញបរិវេណមណ្ឌលប្រឡង គឺការពង្រាងកម្លាំងការពារ ប្រចាំការនៅជុំវិញបរិវេណមណ្ឌលប្រឡង និងការសម្រួលសណ្តាប់ ធ្នាប់ចរាចរណ៍ បុគ្គលិកសុខាភិបាល ឡានសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិសភ័យជា ដើម។ លោកអភិបាលរងបានបញ្ជាក់ថា ការត្រៀមផែនការនេះគឺដើម្បីធានាឲ្យបរិយាកាសនៃ ការប្រឡងបានប្រព្រឹត្តទៅដោយរលូនគ្មានការរំខាន ពិសេសគឺធានាបានគុណភាពប្រឡង ដែលស្វែងរកអ្នកដែលចេះពិតប្រាកដ។

ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាបានអៈអាងថា ការត្រៀម ផែនការ ការពារពីគ្រប់ភាគីពាក់ព័ន្ធនេះ នឹងជួយធ្វើឲ្យដំណើរការប្រឡងបានប្រព្រឹត្តទៅដោយ ល្អប្រសើរ តាមគារ គ្រោងទុក ពិសេសទប់ស្កាត់ទាន់ពេលវេលាចំពោះបាតុភាពមិនប្រក្រតីណា មួយដែលរំខានដល់ ដំណើរការប្រឡង។

ឯកឧត្តមបានរំលឹកដល់បេក្ខជនប្រឡងទំាងអស់មិនត្រូវយកសំណេរឯកសារឬទូរសព្ទស្មាតហ្វូនចូលក្នុងមណ្ឌលប្រឡងឡើយ បើអនុរក្សរកឃើញនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្ត។ហើយការ ប្រឡងនេះនៅតែ អនុវត្តវិធានយ៉ាងតឹងរឹងជាទីបំផុត គឺអ្នកចេះគឺជាប់ អ្នកមិនចេះគឺធ្លាក់ ដើម្បី ធានាតម្លាភាព និងគុណភាពធនធាមនុស្សនៅកម្ពុជា។

យោងតាមប្រកាសដែលក្រសួងអប់រំ បានផ្សព្វផ្សាយតាមរយៈហ្វេសប៊ុកកាលពីថ្មីៗនេះបានឱ្យដឹងថា បេក្ខជនដែលបានប្រព្រឹត្តនូវអ្វីដែលចាត់ទុកថា មានបំណងលួចចម្លង នឹងមិនអនុញ្ញាតឱ្យ ចូលប្រឡង នោះទេ ហើយត្រូវបានកំណត់ឱ្យធ្លាក់ លើកលែងតែបេក្ខជនប្រគល់ រាល់សៀវភៅឯកសារ ឬសំណៅឯក សារឱ្យគណៈមេប្រយោគមុនចូលមណ្ឌលប្រឡងឬបន្ទប់ប្រឡង។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ ២០១៩ នេះនឹងមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ ២០ ខែសីហា។ បេក្ខជនដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៩ ២១៧ នាក់ ស្រី ៦១ ០៣១ នាក់ កើនឡើង ៥ ៨៥២ នាក់ បើធៀបនឹងការប្រឡងឆ្នាំមុន។ មណ្ឌលប្រឡងមានចំនួន ២០២ កើនឡើង ៦ មណ្ឌលបើធៀបនឹងឆ្នាំមុន។ ដោយឡែកសម្រាប់ក្រខណ្ឌរាជធានីភ្នំពេញវិញមានមណ្ឌលប្រឡង ចំនួន២៧មណ្ឌល មានបេក្ខជនចំនួន២៣០៨៨នាក់ ស្មើនឹង១ភាគ៥នៃបេក្ខជនប្រឡងនៅទូទំាងប្រទេស៕

ដោយ NCNDaily