ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដាក់អោយដំណើរការគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ទំនើបក្នុងរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ ប្រជាពលរដ្ឋបាន ធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងគ្មានការរំខានដោយបញ្ហាកក់ស្ទះចរាចរណ៍។
ក្នុងពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការ នូវសម្មិទ្ធិផលនាំនាដែលបានសាងសង់ក្នុង គម្រោង អភិវឌ្ឍន៍ប្រព័ន្ធគ្រប់ គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការ ឥតសំណងរបស់ប្រទេសជប៉ុនចំនួនទឹកប្រាក់១៤លាន ៥សែនដុល្លារអាមេរិក នៅរសៀលថ្ងៃទី០៨ សីហា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ៕
អភិបាលរាជធានីភ្នំពេញបានចាត់ទុកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញដែលកំពុងដាក់អោយដំណើរការនាពេលកន្លងមកនេះ បានជួយដោះស្រាយ បញ្ហាកកស្ទះចរារចណ៍ ក្នុងរាជធានីភ្នំពេញបានមួយចំនួនធំ ដោយសារតែប្រព័ន្ធបច្ចេកវិទ្យា ទំនើបនេះអាចបញ្ជាចរាចរណ៍ពីចំងាយ មិនអោយចរណ៍កកស្ទះយូរ ហើយអាចបញ្ជាទិស ចរាចរណ៍ទៅកន្លែងដែលពុំសូវកកស្ទះ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ NCNDaily