ក្រុងព្រះសីហនុ-មន្ត្រីសាលាខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃ៩សីហា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្ត្រីចុះពិនិត្យនិងដោះស្រាយកិច្ចការបន្ទាន់មួយចំនួនទៅលើបញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងដ៍អាក្រក់បានធ្វើអោយទីក្រុងព្រះសីហនុលិចលង់ស្ទើរគ្រប់ទីកន្លែងកាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ហើយរហូតមកដល់ព្រឹកថ្ងៃ៩ ខែសីហា ឆ្នាំ២០១៩នេះ ភ្លៀងនៅតែបន្តធ្លាក់តិច ច្រើនតាមពេល ក្នុងនោះតំបន់ទំនាបមួយចំនួនដែលមានទឹកលិចតាំងពីយប់មកនោះ នៅមិនទាន់ស្រកចុះនៅឡើយ។
មិនមានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែបើយោងតាមរបាយការណ៍បឋមៗពីសមត្ថកិច្ចមូលដ្ឋានក៍ដូចជាពីពលរដ្ឋផ្ទាល់ថា មានទ្រព្យសម្បត្តិជាច្រើនតាមផ្ទះពលរដ្ឋនិងផ្លូវសាធារណៈខ្លះទៀត បានរងការ ខូចខាត ៕