ភ្នំពេញ ៖ មុននេះបន្តិច ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយទៀត ពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ដោយឥទ្ធិពលនៃប្រពន្ធសម្ពាធទាប និងខ្យល់មូសុងនិរតីខ្លាំង បណ្តាលឲ្យខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ ភ្លៀងនៅតែបន្តធ្លាក់ទៅប៉ុន្មានថ្ងៃខាងមុខទៀត ។
គិតមកត្រឹមថ្ងៃទី៩ សីហា ២០១៩នេះ ខេត្តព្រះសីហនុ បរិមាណភ្លៀងសរុបមានរហូតដល់ ៨១៤ មីលីម៉ែត្រ និងបន្តធ្លាក់ជាបន្តទៀត នេះជាហេតុបណ្តាលអោយមានជំនន់ទឹកភ្លៀង ធ្ងន់ធ្ងរកើតមានឡើង ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះតំបន់សមុទ្រ ដែលមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕