Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សេចក្តីប្រកាសព័ត៌មានបន្ទាន់!!! សំណង់កម្ពស់៩ជាន់មុខតោ២ប្រឈមការបាក់រលំ………

ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានបន្ទាន់!!! សំណង់កម្ពស់៩ជាន់មុខតោ២ប្រឈមការបាក់រលំ………

By NCN Daily

August 09, 2019

ព្រះសីហនុ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះ សីហនុដែលបានធ្វើសេចក្តីប្រកាសព័ត៌មា នជូនប្រជាពលរដ្ឋដែលរស់នៅក្បែរ សំណង់ និងកំពុងស្នាក់នៅ ក្នុងសំណង់អគារកម្ពស់៩ជាន់ ដែលពិនិត្យឃើញថាពុំមាន លក្ខណៈបច្ចេក ទេសគ្រប់គ្រាន់ ហើយសំណង់ គ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋានផងដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងទៀតថា អគារសាងសង់ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម កំណត់ហេតុក៍បានបញ្ជាក់ពីការ ស្រុតចុះពី ៤០មិល្លីម៉ែត្រ ទៅ ៨០មិល្លីម៉ែត្រ ហើយនៅថ្ងៃទី០៩ ខែសីហានេះ នៅផ្នែកខាងកើត នៃអគារ មានការស្រុតរហូតដល់ ៩មិល្លីម៉ែត្រ និងនៅផ្នែកខាងលិចនៃអគារ មានការស្រុតរហូតដល់ ២៨មិល្លីម៉ែត្រ ថែមទៀត និងបន្តស្រុតតទៅទៀត។ បន្ថែមពីលើនោះជញ្ជាំងជាន់ផ្ទាល់ដីនៃអគារ មានសភាពប្រេះ ច្រើនកន្លែង និងបន្តប្រេះថែមទៀត និងមានហានិភ័យខ្ពស់អាចនឹងមានការបាក់ស្រុត រលំដូចករណីបាក់ស្រុត អគារកម្ពស់ប្រាំពីរជាន់ កាលពីខែមិថុនាកន្លងទៅនេះដែរ ក្នុងសេចក្តីប្រកាសព័ត៌មាននេះ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុ ដែលបានធ្វើសេចក្តីប្រកាសព័ត៌មានជូនទៅរដ្ឋបាលខេត្ត ក្រុង អាជ្ញារធដែនដីជួយផ្សព្វផ្សាយ និងស្នើសុំមានវិធាន ការចំពោះសំណង់ខាងលើ បន្ទាន់ដើម្បីបញ្ចៀស ហានិភ័យផ្សេងៗដែលអាចកេីតមានផងដែរ។

សូមពិនិត្យខ្លឹមសារទាំងស្រុងរបស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានធ្វើសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម:

សូមជម្រាបជូនបន្ថែមថា កាលពីខែមិថុនាកន្លងទៅ នេះមានករណីបាក់ស្រុត អគារកម្ពស់ប្រាំពីរជាន់ ដែលបានសម្លាប់កម្មករសំណង់ជាង២០នាក់ និងរបួស ជាង២០នាក់ ជាសោកនាសកម្មដ៏ធំមួយក្នុងការបាក់ ស្រុតអគារដែលពុំ ដែលមានក្នុង ប្រទេសកម្ពុជា កន្លងមក ហើយក្នុងសោកនាសកម្មនោះ ក៏មានការចូលរួម យកចិត្តទុកដាក់អំពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ចុះអន្តរាគមន៍ភ្លាមផងដែរ និងបានប្រមែប្រមូល សប្បុរសជនចូលរួមរំលែកទុក្ខ នឹងមានជាថវិការដល់សព អ្នករងគ្រោះ និងអ្នករងរបួស ។

សូមរំលេចជូនបន្ថែមថា ក្រោយករណីបាក់រ លំអគារនេះក៏ មានការលាលែង ពីតំណែងរបស់ឯកឧត្តម អភិបាលខេត្ត គឺឯកឧត្តម យន្ត មីន និងបានឡើងបន្តតំណែងថ្មីដោយឯកឧត្តម គួច ចំរើន ដែលផ្លាស់មក ពីខេត្តកំពង់ចាម ចំពោះវត្តមានរបស់ឯកឧត្តម អភិបាលខេត្តថ្មីនេះប្រជាជន មានការអបអសារទច្រើនក្នុ ងខេត្តព្រះសីហនុ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយអភិបាលខេត្ត ឯកឧត្តម គួច ចំរើន បានចូលរួមការគ្រប់គ្រង់សំណង់នៅ ក្នុងខេត្តព្រះសីហនុទាំងមូល ដោយសហការជា មួយក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ផង  ដឹកនាំមន្ទីរជំនាញខេត្តផង ចុះពិនិត្យចាត់វិធានការយ៉ាងក្តៅ គគុក បានបញ្ចេញកណ្តាប់ ដៃដែករុះរើចំពោះសំណង់អនាធិបតេយ្យតូបលក់ដូរដែលសង់រំលោភចំណី ផ្លូវជាដើម។

នៅក្នុងអាណត្តិផ្លាស់ប្តូដឹកនាំរដ្ឋបាលខេត្តថ្មីអភិបាលខេត្ត គួច ចំរើន នេះផងដែរយើង សង្ឃឹមថាគុណភាព សំណង់ ខេត្តព្រះសីហនុ និងត្រូវបានរឹតបន្តឹង ព្រមទាំងផ្នែកផ្សេងៗទៀតដែរដូចជាបរិស្ថាន ផ្លូវ និងការគ្រប់គ្រងដោះស្រាយវិបត្តិ ទំនាស់ដីធ្លីនឹងបានប្រសើរឡើង៕

ដោយ NCNDaily