Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ចិនជម្លៀសប្រជាជនជាង១លាននាក់ទៅកាន់ទីកន្លែងសុវត្ថិភាព ដើម្បីគេចចេញពីព្យុះទីហ្វុងទី៩ប្រចាំឆ្នាំ២០១៩

ព័ត៌មាន

ចិនជម្លៀសប្រជាជនជាង១លាននាក់ទៅកាន់ទីកន្លែងសុវត្ថិភាព ដើម្បីគេចចេញពីព្យុះទីហ្វុងទី៩ប្រចាំឆ្នាំ២០១៩

By NCN Daily

August 10, 2019

(ប៉េកាំង)៖ ប្រជាជនចិនប្រមាណជាង១លាននាក់រស់នៅក្នុងទីក្រុង វិនលីង (Wenling) ស្ថិតក្នុងខេត្តជីជាំង (Zhejiang) និងទីក្រុងសៀងហៃ ត្រូវបានអាជ្ញាធរជម្លៀសទៅរកកន្លែង​មានសុវត្ថិភាព ដោយសារតែព្យុះទីហ្វុង ឡេគីម៉ា (Lekima) កំពុងតែបង្កខ្យល់បោកបក់យ៉ាងសន្ធប់ លាយឡំ និងភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានបង្កទៅជាគ្រោះរអិលបាក់ដី នៅក្នុងតំបន់ជាប់សមុទ្រ ភាគខាងកើតប្រទេស នេះបើតាមការចេញ ផ្សាយដោយ​​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។

អាជ្ញាធរចិនបានអះអាងថា ព្យុះទីហ្វុងឡេគីម៉ា បានបង្កជាខ្យល់បោកបក់ក្នុងល្បឿន ១៨៧គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវាជាព្យុះទីហ្វុងទី ៩ ហើយដែលបានបោកបក់មកលើទឹកដី​ចិននៅក្នុងអំឡុងឆ្នាំ២០១៩ នេះតែម្តង។ សម្រាប់បណ្តាខេត្តដែលបាននិងកំពុងទទួលរងគ្រោះ​ដោយសារព្យុះនេះមានដូចជា អានហ៊ុយ (Anhui), ហ៊្វូចៀន (Fujian), ជាំងស៊ូ (Jiangsu) និងជីជាំង (Zhejiang) ដែលសុទ្ធសឹងជាខេត្ត ជាប់តំបន់ឆ្នេរសមុទ្រភាគខាងកើត និងឦសានចិន។

និងឈានដល់ជាងមួយលាននាក់​នៅចិនជម្លៀស ប្រជាជនជាង១លាននាក់ ទៅកាន់ទីកន្លែងសុវត្ថិភាព ចំពោះមុខព្យុះទីហ្វុងទី៩ប្រចាំឆ្នាំ២០១៩ (Photo inside)។

គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីល្ងាចថ្ងៃសុក្រមិ្សលមិញ អាជ្ញាធរចិន បានបង្កើនកម្រិតប្រកាសអាសន្ន ដល់កំពូល ហើយមនុស្សប្រមាណជាង ៧០០,០០០នាក់ត្រូវបានជម្លៀស និងឈានដល់ជាងមួយលាននាក់​។

ដោយឡែកជើងហោះហើរជិត ៣០០ត្រូវបានផ្អាក និងផ្លូវរថភ្លើងត្រូវបិទជាបណ្តោះអាសន្ន ព្រមទាំងទូកនេសាទជាង ១៥០គ្រឿងទៀត កំពុងទទួលការហៅឲ្យត្រឡប់ចូលចំណតវិញ៕