Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងទេសរដ្ឋមន្ត្រីក្រសួងសាធារណៈការ ចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវលិចទឹក និងប្រព័ន្ធលូរំដោះទឹកនៅខេត្តព្រះសីហនុ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងទេសរដ្ឋមន្ត្រីក្រសួងសាធារណៈការ ចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវលិចទឹក និងប្រព័ន្ធលូរំដោះទឹកនៅខេត្តព្រះសីហនុ

By NCN Daily

August 10, 2019

ព្រះសីហនុ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវលិចទឹក និងប្រព័ន្ធលូរំដោះទឹកនៅ សង្កាត់លេខ៤ក្នុង ខេត្តព្រះសីហនុ និងអមដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ ណការនិង ដឹកជញ្ជូន និងការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងអង្គភាពពាក់ព័ន្ធនានា។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈ ពេលប៉ុន្មាន ថ្ងៃកន្លងមកនេះ ខេត្តព្រះសីហនុ បានទទួល ឥទ្ធិពលព្យុះមូសុងនិរតី និងប្រព័ន្ធ សម្ពាធទាប (ITCZ) បណ្តាលឲ្យមានខ្យល់ ភ្លៀងធ្លាក់យ៉ាងខ្លាំង ខុសពីប្រក្រតី។ ហើយ ឥទ្ធិពលខ្យល់ និងភ្លៀងដ៏ខ្លាំងខ្លានេះ បាន បណ្តាលឲ្យតំបន់ ទំនាបនៅក្នុងក្រុង ព្រះសីហនុ ទទួលរងការជន់លិច ផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្លូវថ្នល់ បង្កឲ្យមានការខូចខាងយ៉ាងធ្ងន់ធ្ងរ ៕