Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យបរិស្ថានឆ្នាំ ២០១៩

ព័ត៌មាន

ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យបរិស្ថានឆ្នាំ ២០១៩

By NCN Daily

August 11, 2019

ភ្នំពេញ៖ ការប្រឡងប្រណាំងជាឧបករណ៍ចាំបាច់មួយក្នុង ការបង្កើនប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបនឹ ងកំណើនព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ឆ្លើយតបនឹងគណនេយ្យភាពរបស់រដ្ឋបាលសាធារណៈ»។ នេះគឺជាការ ថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៩ នៅក្នុងឱកាសនៃពិធីប្រកាសដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យបរិស្ថានឆ្នាំ ២០១៩។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈ នេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពរបស់ អង្គភាពក្រោមឱវាទក្រសួង បរិស្ថានក្នុងការងារសេវា និងការផ្តល់សេវាសាធារណៈក្នុងវិស័យបរិស្ថាន ស្រប តាមកម្មវិធីកំណែទម្រង់ រដ្ឋបាលសាធារណៈ និងរដ្ឋបាលទំនើបរបស់ក្រសួងបរិស្ថានសំដៅអនុវត្តគោលនយោបាយ «កិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព»ឱ្យកាន់តែប្រសើរឡើង។

នៅក្នុងការប្រឡងប្រណាំងនៅឆ្នាំ ២០១៩ នេះ អង្គភាពផ្តល់សេវាសាធារណៈ គំរូដែលនឹងត្រូវ ប្រឡង ប្រណាំងរួមមាននាយកដ្ឋានទាំងអស់ក្នុងទីស្តីការក្រសួង មន្ទីរបរិស្ថានរាជធានីខេត្ត តំបន់ការពារធម្មជាតិ និងសហគមន៍។ អង្គភាពដែលនឹងជាប់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូនឹងត្រូវទទួលបាននូវ បណ្ណ សរ សើរភ្ជាប់ជាមួយថវិកាជារង្វាន់លើកទឹកចិត្តផងដែរដោយក្នុងនោះជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ ៤០លានរៀល លេខ២ ទទួលបានទឹកប្រាក់ ៣០ លានរៀល និងជ័យលាភីលេខ ៣ នឹង ទទួលបាន ថវិកា ជារង្វាន់លើកទឹកចិត្តចំនួន ២០ លានរៀល។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថាការបង្កើត ឱ្យមានការប្រឡង ប្រណាំងអង្គភាពចំណុះ ក្រសួង បរិស្ថាននេះគឺដើម្បីបំផុសចេញនូវភាពជាអ្នកដឹកនាំ ជាគំរូ ថែមទាំងបង្ហាញភាពអព្យាក្រឹត្យក្នុងនាម ជាមេ ដឹកនាំ និងលើកទឹកចិត្តដល់អ្នកដទៃ និងធ្វើយ៉ាងណាឱ្យសក្តិសមជាមន្រ្តី រាជការនិងប្រជាពលរដ្ឋ ខ្មែរដែល ពោរពេញដោយគុណតម្លៃ ហត់ពត់លត់ដំ កសាងខ្លួន។ ឯកឧត្តមបានគូសបញ្ជាក់ថា អ្វីដែលយើងចង់បាន គឺចង់ឱ្យសមត្ថភាពមន្ត្រីរបស់យើងមានការវិវឌ្ឍទៅមុខជាមួយនឹងការបង្កើនចំណេះដឹងផ្សេងៗ ព្រមទាំង មានភាពមោះមុតចំពោះជាតិ ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ប្រកប ដោយ សមត្ថភាព និងស្មារតីម្ចាស់ការ និងសហការ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់គ្រប់អង្គភាព ទាំងអស់នៅ ក្នុងចំណុះក្រសួងត្រូវចូលរួមប្រឡងប្រណាំងទាំងអស់គ្នា៕