Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋសភាកបានជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី

ព័ត៌មាន

រដ្ឋសភាកបានជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី

By NCN Daily

August 12, 2019

ភ្នំពេញ:នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ​​​ទី១២ ខែសីហា ឆ្នាំ​២​០១៩ ​នៅរដ្ឋសភា នៃព្រះ​រាជា​ណាចក្រ​​កម្ពុជា​ បាន​បើកសម័យ​ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកា​ល​ទី៦​ក្រោម​​អធិបតីភាព​ដ៏ខ្ព​ង់​ខ្ព​ស់ សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ដោយមាន​វត្តមានសមាជិកសមាជិការដ្ឋសភា ពេលផ្តើម​សម័យ​ប្រជុំចំនួន១០៨រូប ដើម្បី​បោះ​ឆ្នោត​ជ្រើសតំាង ឯកឧត្តម អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់​អា​ណត្តិ​​ថ្មី ជ្រើសតំាង​ដោយ​រដ្ឋសភា នីតិកាលទី៦។

មុនដំណើរការសម័យប្រជុំ អង្គសភាបានជ្រើសតំាងសមាសភាព លេខាធិការសម័យប្រជុំ រដ្ឋ​សភា​​​ជាវិសាមញ្ញ នីតិកាលទី៦ ចំនួនបីរូប ដែលមាន៖

១- ឯកឧត្តម ចាយ បូរិន

២- ឯកឧត្តម ម៉ូត យូសុះ

៣- ឯកឧត្តម សួស យ៉ារ៉ា

ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាគឺ អង្គសភាបានបោះឆ្នោតជ្រើសតំាង ឯកឧត្តម អ៊ិត រ៉ាឌី ជាប់ជាស​មាជិ​ក​ឧត្តម​​ក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ដោយទទួលបានសន្លឹក​ឆ្នោត​យល់ព្រម ចំនួន ១០៩សំ​ឡេង។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ បានបិទសម័យប្រជុំនៅវេលាម៉ោង ៨:៥៩ នាទី​ នាថ្ងៃខែឆ្នាំ ដដែល៕