Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ទៀតហើយ!!! សមត្ថកិច្ចឃាត់ខ្លួន គ្រូពេទ្យចាក់ថ្នាំតាមភូមិ គ្មានសញ្ញាបត្រ ធ្វើឲ្យស្ត្រីម្នាក់ប្រកាច់ស្លាប់ នៅឧត្តរមានជ័យ

ព័ត៌មាន

ទៀតហើយ!!! សមត្ថកិច្ចឃាត់ខ្លួន គ្រូពេទ្យចាក់ថ្នាំតាមភូមិ គ្មានសញ្ញាបត្រ ធ្វើឲ្យស្ត្រីម្នាក់ប្រកាច់ស្លាប់ នៅឧត្តរមានជ័យ

By NCN Daily

August 12, 2019

ឧត្តរមានជ័យ: នៅ ថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០១៩ ករណីឃាតកម្ម ដោយអចេតនា (ព្យាបាលជំងឺ បណ្តាឲ្យស្លាប់ជនរងគ្រោះ)។ ជនសង្ស័យឈ្មោះ ស្រឿង ប៊ុន រិទ្ធអាយ ៦១ឆ្នាំ. (ឃាត់ខ្លួន)។ ជនរងគ្រោះឈ្មោះ ឈូក ម៉ៅ ភេទស្រី អាយុ ២៤ ឆ្នាំ ទាំងពីរនាក់ខាងលើរស់នៅភូមិជ្រឹងខាងលិច សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជយ័។

ដំណើររឿងហេតុ៖ នៅវេលាម៉ោង១រសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ ឪពុកម្តាយជនរងគ្រោះបានហៅជនសង្ស័យ ដែលប្រកបរបរពេទ្យចាក់ថ្នាំ តាមភូមិឲ្យមកមើលជំងឺកូនរបស់ខ្លួន ដែលអ្នកភូមិច្រើនហៅថា ជំងឺទាស់សសៃ នៅពេលទៅដល់ជនសង្ស័យបាន ដាក់សេរ៉ូមឲ្យជនរងគ្រោះ លុះម៉ោងប្រហែល ៤ រសៀលក៏អស់សេរ៉ូម បន្ទាប់មកនៅម៉ោង៦ និង០០ នាទីល្ងាចជនសង្ស័យ បានឲ្យអ្នកជំងឺលេបថ្នាំចំនួន០៣ មុខផ្សេងគ្នា លុះមកដល់ម៉ោង៧ និង៤៥ នាទីអ្នកជំងឺបានប្រកាច់ស្លាប់តែម្តង។

បន្ទាប់ទទួលពត៌មានមន្ទីរសុខាភិបាល បានបញ្ជូនគ្រូពេទ្យ រួមសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល កូនគ្រៀល ចុះដល់កន្លែ ងកើតហេតុ ធ្វើការពិនិត្យបច្ចេកទេសក្នុងការព្យាបាល រកឃើញ ថា ជនសង្ស័យប្រកបរបរដើរចាក់ថ្នាំ ក្នុងភូមិពុំមានសញ្ញាបត្របញ្ជាក់ថា មានវិជ្ជាជីវ:ជាពេទ្យនោះទេ និងពុំមានអាជ្ញាបណ្ណ័ពីក្រសួ ង ឬពីមន្ទីរសុខាភិបាលនោះដែរ។

អ្នកជំងឺស្លាប់ បណ្តាលមកពីការប្រើប្រាស់ថ្នាំ Glugose និង Vit amin Becom-plex ដែលមានសាធាតុ B1 លើសចំណុះ បណ្តាលឲ្យប្រតិកម្ម និងធ្វើឲ្យជាតិស្ករឡើងខ្លាំង។

ដោយមានការសម្របសម្រួលក្នុងកិច្ចប្រតិបត្តិការពីលោកកូយកាន់យ៉ាព្រះរាជអាជ្ញាអម សាលាដំបូង សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្សយ័នៅម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩។ បច្ចុប្បន្ន កំពុងរៀបចំកសាងសំណុំ រឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ដក់ស្រង់ពី FB កែសម្រួលដោយ NCNDaily