Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ធ្ងន់ករហើយ !!!(ACU) រកឃើញកំហុសលោក លៀម ប៊ុ​ន​រឿ​ន កាន់​តំណែង​៣​ឆ្នាំ ពុក​រលួយ​១៤០​ករណី ទទួល​ប្រាក់សំណូក​ជាង​៤០​ម៉ឺន​ដុល្លារ

ព័ត៌មាន

ធ្ងន់ករហើយ !!!(ACU) រកឃើញកំហុសលោក លៀម ប៊ុ​ន​រឿ​ន កាន់​តំណែង​៣​ឆ្នាំ ពុក​រលួយ​១៤០​ករណី ទទួល​ប្រាក់សំណូក​ជាង​៤០​ម៉ឺន​ដុល្លារ

By NCN Daily

August 13, 2019

ភ្នំពេញ ៖ ក្រោយ​ពី​ចាប់ខ្លួន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ លោក លៀម ប៊ុ​ន​រឿ​ន និង​បក្សពួក​២​នាក់​ទៀត យក​ទៅ​សួរ​រ​នាំ និង​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​រក​ឃើញ លោក លៀម ប៊ុ​ន​រឿ​ន ដែល​ចាប់ខ្លួន​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ បាន​កិបកេង​ប្រាក់​ពី​អំពើ​ល្មើសច្បាប់​១៤០​ករណី សរុប​ចំនួន​ជិត​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​កាន់​តំណែង​៣​ឆ្នាំ ។

តាម​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​បង្ហាញ​ថា ក្រោយ​ពី​ទទួល​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង និង​សុរិយោដី ខេត្តពោធិ៍សាត់ ពី​ឆ្នាំ​២០១៦​មក រហូត​ដល់​ថ្ងៃ​ត្រូវ​បាន​ឃាត់ខ្លួន ពោល​គឺ​ក្នុង​រយៈពេល​៣​ឆ្នាំ​នេះ លោក លៀម ប៊ុ​ន​រឿ​ន បាន​ប្រើប្រាស់​ប្រាក់​ដែល​ជា​ផល​នៃ​បទល្មើស​ក្នុង​ការ​ជួសជុលផ្ទះ (៤០,០០០​ដុល្លារ​), ទិញ​ផ្ទះ​២​កន្លែង (១៦៨,០០០​ដុល្លារ និង​៧២,០០០​ដុល្លារ​), ដី​មួយ​កន្លែង (៤៤,០០០​ដុល្លារ​) ហើយ​សង់ផ្ទះ​ត្រចៀកកាំ​អស់ ៤០,០០០​ដុល្លារ​, ដូរ​ឡាន Lexus 570 និង​ទិញ​ឡាន KIA PICANTO)»​។

សូម​ជម្រាប​ថា មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​ចំនួន​៣​រូប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បញ្ជូន​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ក្នុង​នោះ​រួម​មាន ៖ ទី​១ ឈ្មោះ លៀម ប៊ុ​ន​រឿ​ន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់​, ទី​២ ៖ ឈ្មោះ ជាង វុ​ទ្ធី អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់​, និង​ទី​៣ ៖ ឈ្មោះ តែ ប៊ុ​ន​ថេ​ង មន្ត្រី​សុរិយោដី​ខេត្ត​ទទួល​បន្ទុក​ច្រក ។

សូម​រម្លឹក​ថា ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ទៅ​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ខេត្តពោធិ៍សាត់​ផ្ទាល់​តែ​ម្តង ដោយ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ គប់គិត​ទារ​លុយ​ពី​ម្ចាស់​ដី ដោយ​ខុសច្បាប់​ចំនួន ១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ចេញ​ច្បាប់​សាងសង់​។

ការ​ចុះ​ទៅ​ឃាត់ខ្លួន​នេះ ដឹកនាំ​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​ក្រុង​ពោធិ៍សាត់ ជាទី​ដែល​មន្ត្រី​ទាំងនោះ និង​ម្ចាស់​ដី​ជួប​គ្នា ដើម្បី​ប្រគល់​លុយ ៕