ភ្នំពេញ៖ កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខហាង ម្លប់ស្វាយ៩៩ ផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះបានកើតជាហិង្សាត្រូវបានសមត្ថកិច្ចហៅមកដោះស្រាយគ្នានៅប៉ុស្តិ៍ទួលស្វាយព្រៃមួយទាំង២ភាគីក្រោយមកទៀតសមត្ថកិច្ចក៏បានធ្វើការសាកសួរស្រាប់តែបុរសចិត្តសឿងរូបនោះបានយកក្រដាស់កំណត់ហេតុរបស់សមត្ថកិច្ចមកបាំងមុខពេលនោះសមត្ថកិច្ចបានព្យាយាមទាញយកមកវិញស្រាប់តែបុរសនោះទាញហែកចោលធ្វើឲ្យសមត្ថកិច្ចមានការខឹងសម្បាជាខ្លាំងក៏បង្កឲ្យមានការប្រតាយប្រតប់គ្នាទៅមកនិងត្រូវបានសមត្ថកិច្ចនាំគ្នាចាប់បុរសរូបនេះដាក់ខ្នោះហេីយបញ្ចូនបន្តមកអធិការដ្ឋានខណ្ឌចំការមនតែម្តងក្រោយមកជនទំនើងរូបនេះក៏ត្រូវបានគេអន្តរាគមន៏ដោះលែងវិញក្រោយពីមានការសម្របសម្រួលជាមួយភាគីពាក់ពន្ធ័ ។
ចំណែកឯ ការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនោះ សមត្ថកិច្ចបានចាត់ទុកថាជារឿងបន្តិចបន្តួច ដែលប៉ះទង្គិចមកលើសមត្ថកិច្ចព្រោះតែជាតិស្រវឹងតែប៉ុណ្ណោះទើបសមត្ថកិច្ចលើកលែងទោសអោយមិនប្តឹងឲ្យវែងឆ្ងាយនោះទេ។
ទាក់ទងនឹងករណីខាងលើនេះ ត្រូវបានមជ្ឈដ្ឋានមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានមានការហួសចិត្តជាខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលបានចាត់ទុកករណីនេះ គ្រាន់តែជារឿងតូចមួយទៅវិញនោះ។
ទន្ទឹមនឹងនេះដែរ លោក ឧកញ៉ា ហ៊ុន ជា ក៏បានមានប្រសាសន៍លេីកឡេីងដែរថា៖ «New New ថ្មី ថ្មី ជាមួយលោកអធិការ $$$ ឬ អំណាច( ឪ )គេធំជាងលោក? មើលឡើងវិញផងសំណប់ចិត្ត បើមិនចេះធ្វើការដើរចេញ គេវ៉ៃដល់ផ្ទះហើយថារឿងតូចតាច ខ្លាចមែន? ឆ្លើយប្រាប់ផងបាទ»៕
ប្រភព៖HC ហ៊ុន ជា ដើម្បីខ្មែរ