ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់សង្ស័យទំនងផឹកស្រាស្រវឹងជោគជាំដើរធ្លាក់ក្នុងអណ្តូងបណ្តាលអោយស្លាប់។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ០៥និង៣០នាទីព្រឹកមិញ ស្ថិតនៅភូមិខ្នារ សង្កាត់ជា្រវ ក្រុងសៀមរាប។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ត្រេន អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុក កំណើតភូមិអង្គរភាស ឃុំអង្គរភាស ស្រុកពួក ខេត្តសៀមរាប (ឈ្មោះ ក្រៅនៅស្រុកកំណើតហៅយ៉ាន់) ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះត្រូវបានប្រជាពលរដ្ឋរាយការណ៍តាមរយះទូរសព្ទ ថាមានមនុស្សធ្លាក់ក្នុងអណ្តូ
ងស្លាប់គឺស្ថិតនៅបន្ទប់ជួលរបស់ឈ្មោះគង់ ចំណាន ភេទប្រុស។ ខណះនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ អន្តរាគមន៍ករណីខាងលើ ហើយបានទាក់ទងផ្នែកជំនាញឲ្យមកពិនិត្យសហការបន្ថែមដើម្បីស្រាវជ្រាវរកមូលហេតុច្បាស់លាស់៕SR