Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ស្ត្រីម្នាក់មានផ្ទៃពោះ៨ខែ មកលោតទឹកសម្លាប់ខ្លួន ព្រោះតែ មានវិបត្តិបំណុលដោះស្រាយមិនចេញ ហើយប្តីជនជាតិអេស្ប៉ាញសុំចែកផ្លូវទៀត

ព័ត៌មាន

ស្ត្រីម្នាក់មានផ្ទៃពោះ៨ខែ មកលោតទឹកសម្លាប់ខ្លួន ព្រោះតែ មានវិបត្តិបំណុលដោះស្រាយមិនចេញ ហើយប្តីជនជាតិអេស្ប៉ាញសុំចែកផ្លូវទៀត

By NCN Daily

August 15, 2019

ភ្នំពេញ ៖ ស្ត្រីជនជាតិខ្មែរមានផ្ទៃពោះ៨ខែម្នាក់ ជួបវិបត្តិធ្ងន់ធ្ងររឿងជំពាក់បំណុលគេដោះស្រាយមិនចេញ ថែមទាំងប្តីសុំចែកផ្លូវគ្នា ទើបធ្វើឲ្យនាងអស់សង្ឃឹមនៅក្នុងជីវិត រហូតគិតខ្លីមកលោតទឹកសម្លាប់ខ្លួន បំណងឲ្យស្លាប់ទាំងកូននៅក្នុងផ្ទះ តែសំណាងល្អត្រូវប្រជាពលរដ្ឋនិងអាជ្ញាធរ ប្រទះឃើញទាន់ស្ទុះ ទៅជួយសង្គ្រោះស្រង់ចេញពីក្នុងទឹកទាន់ពេលវេលា រួចផុតពីសេចក្តីស្លាប់ ហេតុការណ៍ស្រ្តីពោះធំ៨ខែ គិតខ្លីមកលោតទឹកសម្លាប់ខ្លួននេះ បានបង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្បែរនិងព្រះអង្គដងកើ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ស្ត្រីគិតខ្លីមកលោតទឹកសម្លាប់ខ្លួននេះ មានឈ្មោះ ភាព អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះសំណាក់មួយកន្លែង និងមានកូនចំនួន៣នាក់ រួមនិងនៅក្នុងពោះចំនួន៨ខែ ។

ស្រ្តីខាងលើ បានរៀបរាប់ទាំងអួលដើមកថា ជីវិតនាងអភ័ព្វណាស់ បានប្តីទី១ ជនជាតិថៃ ត្រូវប្តីវាយធ្វើបាប ក៏បែកបាក់គ្នាទៅ ហើយក៏បានជួបប្តីទី២ ជាជនជាតិអេស្ប៉ាញ ដោយប្តីនោះអះអាងថា ខ្លួនមានលុយច្រើន តែពេលទៅដល់ប្រទេសអេស្ប៉ាញប្តីវាយធ្វើបាបដូចសត្វធាតុ រួចក៏បែកបាក់គ្នាទៅ ។ ក្រោយមកនាងបានប្តីទី៣ ជាជនជាតិអេស្ប៉ាញទៀត មានកូន៣នាក់ ទាំងនៅក្នុងពោះ៨ខែ ហើយក៏ត្រូវប្តីសុំចែកផ្លូវទៀត ធ្វើឲ្យនាងរស់នៅស្រុកគេយ៉ាងលំបាកវេទនា។

ស្រ្តីខាងលើ បន្តថា នាងទើបតែត្រឡប់មកពីប្រទេសអេស្ប៉ាញបានចំនួន៣ថ្ងៃប៉ុណ្ណោះ ដោយស្នាក់នៅផ្ទះសំណាក់មួយកន្លែង បំណងមកដោះស្រាយរឿងជំពាក់បំណុលគេ តែដោះស្រាយមិនចេញ ទើបធ្វើឲ្យនាងគិតអ្វីលែងយល់ រហូតសម្រចចិត្តមកធ្វើអត្តឃាតខ្លួន ដើម្បីបញ្ចប់អ្វីៗគ្រប់យ៉ាង ។

ស្រី្តអភ័ព្វរូបនេះ បញ្ជាក់ថា កន្លងមក នាងធ្លាប់ប៉ងធ្វើអត្តឃាតនៅប្រទេសអេស្ប៉ាញ ចំនួន៣លើកមកហើយ ដោយលេបថ្នាំម្តង និងរត់ចូលឡានម្តង និងចង.ក ម្តង តែមិនបានសម្រេច ហើយពេលមកដល់ស្រុកខ្មែរនេះ ក៏មកលោតទឹកប៉ងសម្លាប់ខ្លួនជាមួយនឹងកូនក្នុងផ្ទៃ៨ខែ តែមិនបានសម្រេចដដែល ដោយពលរដ្ឋនៅទីនោះជួយសង្គ្រោះទាន់ពេលវេលា។

ក្រោយកើតហេតុ មានអាជ្ញាធរមូលដ្ឋានចុះមកនិយាយលួងលោមពន្យល់ស្រ្តីខាងលើ កុំឲ្យគិតខ្លីធ្វើអត្តឃាតខ្លួនបែបនេះទៀត រួចក៏នាំស្រ្តីខាងលើចាកចេញពីកន្លែងកើតហេតុបាត់ទៅ៕