Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អតីតចំណតរថយន្តបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្តនឹងកែប្រែជាកន្លែង….

ព័ត៌មាន

អតីតចំណតរថយន្តបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្តនឹងកែប្រែជាកន្លែង….

By NCN Daily

August 16, 2019

សៀមរាប៖ ដើម្បីចូលរួមលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាពបៃតងក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើន អាជ្ញាធរជាតិអប្សរាបាននឹងកំពុងកែប្រែទីតាំងអតីតចំណតបណ្ដោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យក្លាយជាវាលស្មៅបៃតង និងដាំកូនឈើឡើងវិញជុំវិញបរិវេណនេះ។

បច្ចុប្បន្ន ការងារនេះបានដំណើរការជាបន្តបន្ទាប់ ក្នុងនោះអាជ្ញាធរជាតិអប្សរាកំពុងធ្វើការកាយប្រភេទដីរឹង មានក្រួស ចេញពីទីតាំងខាងលើ ដោយជំនួសមកវិញនូវប្រភេទដីជីជាតិអាចដាំដុះបាន។