ថ្ងៃសុក្រ ១ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មុននេះបន្តិចគណនិយ្យហ្វេកបុកឈ្មោះម៉ែន ណាត ដែលយើងស្គាល់ជាទូរទៅថាជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងសកម្មម្នាក់នៅក្រៅប្រទេសបានស៊ែររូបភាព និងវីដេអូ លោក អេង ឆៃអ៊ាង ដំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាមនុស្សដែលជំនិតបំផុតរបស់លោកសមរង្សី ក្នុងរូបភាព និងខ្លឹមសារនេះគេនិយាយអំពី លោក អេង ឆៃអ៊ាង និងសមាជិកគណបក្សសង្គ្រោះជាតិចូលលែងល្បែងនៅណាហ្គា ( Naga ) ប្រទេសកម្ពុជា លែងល្បែងនៅ កាស៊ីណូ នៅប្រទេសអាមេរិកផងដែរ។
សូមបញ្ជាក់ផងដែរថា គណបក្សសង្គ្រោះជាតិត្រូវបានតុលាកម្ពុជាសម្រេចរំលាយចោលហើយ ហើយបច្ចុប្បន្ននេះក៏បានឮដំណឹងថាមានការបែកបាក់គ្នារវៀងក្រុមគាំទ្រលោក សមរង្សី និងក្រុមគាំទ្រ លោក កឹម សុខា។
ចំនុចនេះសារព័ត៌មាន អិន ស៊ី អិន ឌេលី សូមមិនធ្វើការវាយតម្លៃចំពោះខ្លឹមសារណាមួយ ឬរូបភាពណាមួយ និងសូមឲ្យប្រិយមិត្តអ្នកគាំទ្រសារព័ត៌មាន និងផេកអិន ស៊ី អិន ឌេលី ពិនិត្យ និងវាយតម្លៃដោយខ្លួនឯង។
សូមទស្សនាវីដេអូខាងក្រោមនេះ៖