Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ពុទ្ធោ​ ! អចលនទ្រព្យ​របស់​លោកជំទាវ​ កែវ​ ម៉ាលី​ ចំនួន​ ២៦​ ទីតាំង​ មានដី​ និង​ អាគារ​ ត្រូវតុលាការប្រកាសលក់ឡៃឡុង​

ព័ត៌មាន

ពុទ្ធោ​ ! អចលនទ្រព្យ​របស់​លោកជំទាវ​ កែវ​ ម៉ាលី​ ចំនួន​ ២៦​ ទីតាំង​ មានដី​ និង​ អាគារ​ ត្រូវតុលាការប្រកាសលក់ឡៃឡុង​

By NCN Daily

August 16, 2019

តាមរយៈ​ព័ត៌មាន​ដែលចែកចាយថ្ងៃនេះ​បានអោយដឹងថា​ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសជាសាធារណៈអំពីការលក់ឡៃឡុង ដោយស្រោមសំបុត្រទៅលើអចលវត្ថុរបស់លោកជំទាវ កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេង ចំពោះដី និងអាគារ ចំនួន ២៦ កន្លែង តម្លៃលក់អប្បបរមាជាង ៧លាន ២សែនដុល្លារ។ ទីកន្លែងលក់នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គេមិនបានដឹងរឿងហេតុដែលនាំអោយមានការប្រកាសលក់ឡៃឡុងនេះទេ​ ។ ប៉ុន្តែ​តាមប្រភពមួយបានបង្ហេីបថា​ លោកជំទាវ​ កែវ​ ម៉ាលី​ ជំពាក់​លុយធនាគារ​ BIDC របស់​ប្រទេស​វៀតណាមយូរមកហេីយ​ ។