Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះត្រួតពិនិត្យ​ អាវុធជាតិផ្ទុះ​ជាតិស្រវឹង​ និងសារធាតុញៀនហើយក៏ចាប់បាននូវអាវុធ…..

ព័ត៌មាន

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះត្រួតពិនិត្យ​ អាវុធជាតិផ្ទុះ​ជាតិស្រវឹង​ និងសារធាតុញៀនហើយក៏ចាប់បាននូវអាវុធ…..

By NCN Daily

August 17, 2019

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅយប់ថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០១៩នេះ បានដាក់គោលដៅ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម​ លេីកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា​១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ដេីម្បីចុះត្រួតពិនិត្យ​ អាវុធជាតិផ្ទុះ​ ជាតិស្រវឹង​ និងសារធាតុញៀន ជាពិសេសការអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូឬម៉ូតូកង់បីអត់ពាក់មួកសុវត្ថិភាព ណែនាំឲ្យពាក់មួក សុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអស់គ្នា តែបើមិនពាក់មួកសុវត្ថិភាពទេ​ សមត្ថកិច្ចនឹងឃាត់ទុក មិនឲ្យបន្តដំណេីរទៅមុខ​ទៀតឡេីយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ទើបឲ្យបន្តដំណើរ ទៅមុនបន្ត ។

ប៉ុន្តែរយពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយ ​យុទ្ធនាការ​រឹត​បន្តឹង​ការ​ពាក់មួក​សុវត្ថិភាព​ លើ​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ ​គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២២​ សីហា​ ឆ្នាំ២០១៩នេះ គឺមិនមានការផាកពិន័យជាទឹកប្រាក់ឡេីយ។

ប្រតិបត្តិការ​នេះធ្វេីឡេីង​ បន្ទាប់ពីទទួលបានបទបញ្ជាពី ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងស្នងការនគរបាលរាជធានីភ្នំពេញ​ និងឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈ​រាជធានីភ្នំពេញ​ និងដោយមានការឯកភាពពីលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ បាន​ចាត់តាំង​លោក​ ឡុង​ ងែត​ អភិបាលរងខណ្ឌមានជ័យ​ ដឹកនាំកម្លាំងចម្រុះ​គណៈបញ្ជាការឯកភាព​ខណ្ឌ​ មានការចូលរួមពី​

កម្លាំងនគរបាលចម្រុះនៃអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំដោយ​លោកវរសេនីយ៍ទោ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ​ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ​ សហការជាមួយសង្កាត់​ ដឹកនាំដោយ​លោក​ ឡេង​ ចន្ទសុភ័ត្រា​ ប្រធាន​ប្រជាការពារខណ្ឌ​ និងលោលចៅសង្កាត់រង រួមទាំងកម្លាំងប៉ុស្តិ៍​ ដឹកនាំដោយ​លោក​អនុសេនីយ៍​ឯក វុឌ្ឍ​ ផូសារវ័ន្ត​ នាយប៉ុស្តិ៍ចាក់អង្រែក្រោម​ផងដែរ ៕