Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ព្រឹត្តការណ៍ Asia Cross Country Rally 2019 បានបញ្ចបជុំទី៥ខណៈក្រុមកម្ពុជាបង្ហាញពីក្រមសីលធម៌ខ្ពស់

កីឡា និង សុខភាព

ព្រឹត្តការណ៍ Asia Cross Country Rally 2019 បានបញ្ចបជុំទី៥ខណៈក្រុមកម្ពុជាបង្ហាញពីក្រមសីលធម៌ខ្ពស់

By NCN Daily

August 17, 2019

មីយ៉ាន់ម៉ា៖ ព្រឹត្តការណ៍ Asia Cross Country Rally 2019 បានបញ្ចប់ជុំទី៥ហើយខណៈក្រុមកម្ពុជាបង្ហាញពីក្រមសីលធម៌ខ្ពស់ក្នុងនាមជាប្រណាំងរថយន្តដែលចេញដំណើរពីខេត្តផាអាម ឆ្ពោះមកទីក្រុងណៃពិដោរលើចំម្ងាយផ្លូវជាង៥០០គីឡូម៉ែត្រនោះ។

ក្រុមរថយន្តប្រណាំងកម្ពុជាទាំង២ ធ្វើបានល្អក្នុងជុំទី៥នេះ បន្ទាប់ពីសម្រាកមួយជុំ ដោយសារបញ្ហាទឹកជំនន់ឡើងខ្លាំងបង្កឲ្យមានទឹកហូរកាត់ផ្តាច់ផ្លូវដូច្នេះគណកម្មការក៏សម្រេចផ្អាក ការប្រណាំងជុំទី៤នោះ ។ ដោយឡែកក្រុមរថយន្តពាក់ស្លាកលេច១១៥ បើកបរដោយកីឡាករ សោម សុកុសល និងកីឡាករ វង្ស គីមហួត ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៩ ក្នុងតារាងចំណាត់ថ្នាក់រួម រីឯ Class សាំងវិញ ទទួលបានចំណាត់ថ្នាក់ទី៦ ។

លោក ពៅ តិចឡេង ជំនួយការអ្នកបើកបរ បានឲ្យដឹងថា រថយន្តពាកើស្លាកលេខ ១០៧ ទាំងអ្នកបើកបរ និងជំនួយការ បានសម្រេចចិត្តជួយក្រុមរថយន្តដែលកំពុងតែជាប់ ធ្វើឲ្យខាតពេលវេលានេះ សម្រាប់ការធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ានោះ ។ លោក តិចឡេងបន្តថា ការលេងកីឡាតែងតែចង់ឈ្នះ ប៉ុន្តែក៏ត្រូវមានក្រមសីលធម៌ខ្ពស់ជាកីឡាដែរ គឺត្រូវជួយគ្នាពេលមានបញ្ហាកើតឡើង ព្រោះកីឡានាំមកនៅសុខភាព សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងនឹងគ្នា ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ Asia Cross Country Rally 2019 ដែលកីឡាករមកពី១៨ប្រទេសចូលរួម មានម៉ូតូ៣២គ្រឿង និងរថយន្ត៣៧គ្រឿង ប្រណាំងលើចំងាយផ្លូវជាង២២០០គីឡូម៉ែត្រ ឆ្លងកាត់២ប្រទេស គឺប្រទេសថៃ និងមីយ៉ានម៉ា ៕