Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសស្រាវជ្រាវល្បែងភ្នាល់គ្រប់ប្រភេទតាមអនឡាញ (Internet Online)

ព័ត៌មាន

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសស្រាវជ្រាវល្បែងភ្នាល់គ្រប់ប្រភេទតាមអនឡាញ (Internet Online)

By NCN Daily

August 18, 2019

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពង្រឹង​បង្ក្រាប​ល្បែងភ្នាល់​គ្រប់​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ នេះ​បើ​យោង​តាម​សារាចរ​ណែនាំ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ស្តី​ពី​ការ​ពង្រឹង​ការ​គ្រប់គ្រង​អាជីវករ ឬ​ល្បែងភ្នាល់​តា​ប៉ា​ស៊ី​ន​អេ​ឡិច​ត្រូ​និ​ច តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​តាម​សារាចរ​ណែនាំ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​បាន​ថ្លែង​ឱ្យ​ដឹង​ថា កន្លង​មក រាជរដ្ឋាភិបាល​បាន​សង្កេត​ឃើញ​ថា សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត​អន​ឡាញ (Internet Online) ក្នុង និង​ក្រៅប្រទេស​មួយ​ចំនួន​បាន​ទទួល​គោល​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល និង​មួយ​ចំនួន​ទៀត​បាន​លួចលាក់​ធ្វើ​សកម្មភាព​នៅ​តាម​ទីតាំង​ផ្សេង​ៗ​គ្នា ហើយ​ពួក​ឧក្រិដ្ឋ​ជនបរទេស​មួយ​ចំនួន បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធា​រណៈ និង​របៀបរៀបរយ​ក្នុង​សង្គម​៕

សូមអានខ្លឹមសារដូចខាងក្រោម៖