ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញបើកហឹបវិញ្ញាសាដោយផ្ទាល់ នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ១៩ សីហា ២០១៩ អមដំណើរដោយ ឯកឧត្តម ឃួង ស្រេង អភបាលរាជធានីភ្នពេញ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។
សូមបញ្ជាក់ផងដែរ សម្រាប់ការប្រឡងនៅព្រឹកនេះ បេក្ខជនបានចូលក្នុងមណ្ឌលប្រឡងទាំងអស់គ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ១៩ សីហា ២០១៩។
សម្រាប់ការការឡងនៅព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា)៕
ដោយ NCNDaily