Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលរាជធានី និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បន្តពិភាក្សា ដើម្បីរកដំណោះ ស្រាយជូនអាជីវករលក់ដូនៅផ្សារសិនជូរីផ្លាហ្សាបច្ចុប្បន្ន

ព័ត៌មាន

រដ្ឋបាលរាជធានី និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បន្តពិភាក្សា ដើម្បីរកដំណោះ ស្រាយជូនអាជីវករលក់ដូនៅផ្សារសិនជូរីផ្លាហ្សាបច្ចុប្បន្ន

By NCN Daily

August 20, 2019

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ  បន្តពិភាក្សាដោះស្រាយជូនអាជីវករ លក់ដូនៅ ផ្សារសិនជូរីផ្លា ហ្សា នាបច្ចុប្បន្នជាបន្តទៀត ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពួក គាត់ អោយមានទីតាំងលក់បន្តទៀត  ទោះបីផ្សារ នេះត្រូវអភិវឌ្ឍន៍ជាផ្សារទំនើបក៏ដោយ។

នេះជាការលើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីជួបស្តាប់ យោបល់ជាមួយអាជីវករនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងផ្សារសិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម អភិបាលរងបញ្ជាក់ថា “ចំពោះបញ្ហានេះ នឹងត្រូវប្រជុំជាមួយគណ:អភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសម្រេចជូនអាជីវករ ដែលតូបលក់ដូបច្ចុប្បន្ន គឺអោយមានតូបលក់វិញគ្រប់ៗគ្នា”។ ដោយឡែកចំពោះអ្នកលក់ដូនៅ លើដងផ្លូវជុំវិញផ្សារសិនជូរីផ្លាហ្សា ក៏នឹងមានការពិភាក្សាផងដែរ។

ក្នុងជំនួបដោះស្រាយករណីលក់ដូរបស់អាជីវករនេះ ឯកឧត្តម   អភិបាលរង នួន ផារ័ត្ន  បានអោយអាជីវ កររើសតំណាងរបស់ខ្លួន ដើម្បីជួបប្រជុំដោះស្រាយបន្តនៅថ្ងៃសុក្រក្នុងសប្តាហ៍នេះបន្តទៀត នៃចំណុច កណ្តាលណាមួយ។ ឯកឧត្តមបន្ថែមថា ហើយអាជីវករមិនត្រូវមានអំពើហឹង្សាណាមួយកើតឡើងនោះទេ គឺចូលរួមដោយស្រាយដោយយុត្តិធម៌ជាមួយគ្នា។

អាជីវករដែលបានចូលរួមជាង១០០នាក់ លក់ដូនៅផ្សារខាងលើនេះ មានបីក្រុម  គឺមានអ្នកលក់ នៅផ្សារ ឯកជន អ្នកលក់នៅផ្សាររដ្ឋ និងអ្នកលក់ដូនៅលើទ្រូងផ្លូវជុំផ្សារ បានសំណូមពរ មិនអោយមានការ អភិវឌ្ឍន៍ ផ្សារ ទៅជាផ្សារទំនើបនោះទេ អោយនៅមានសភាពដើមដដែល។

ចំពោះករណីនេះ លោក ហែម  ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ  បានលើកឡើងថា ចំពោះការ អភិវឌ្ឍន៍ផ្សារសិនជូរីផ្លាហ្សាទៅជាផ្សារ ទំនើប  គឺថ្នាក់លើបានសម្រេចប៉ុន្មានឆ្នាំកន្លងទៅហើយ  ដូច្នេះ ទីតាំងជៀសមិនផុតពីការសង់ផ្សារទំនើបនោះទេ។

លោក កែវ ជឺឃាង ប្រធានផ្នែកទៅផ្សារ នៃក្រុមហ៊ុនសិនជូរីផ្លាហ្សា ជាក្រុមហ៊ុនអភិវឌ្ឍន៍ នេះទៅជាផ្សារ ទំនើបដែលមានកំពស់៥ជាន់ បានអោយដឹងថា “ក្រុមហ៊ុននឹងប្រគល់តូប ចំពោះអាជីវករដែលមានតូប កំពុងលក់ដូបច្ចុប្បន្ន  នូវចំនួនតូបដែលគាត់មាន  ចំពោះអ្នកលក់នៅផ្សាររដ្ឋ និងផ្សារឯកជន ដោយឡែកអ្នក លក់នៅលើទ្រូងផ្លូវ គឺក្រុមមិនទទួលខុសត្រូវនោះទេ  គឺទុកអោយអាជ្ញាធរជាអ្នកដោះស្រាយ”។ លោក បន្តថា នៅពេលខាងមុខនេះ ក្រុមហ៊ុនចាប់ផ្តើមធ្វើការសាងសង់ តែអាជីវករត្រូវប្តូរមក លក់បណ្តោះ អាស្នននៅលើសួនកុមាររយ:ពេល២ឆ្នាំ រងចាំផ្សារសិនជូរីផ្លាហ្សាសាងសង់រួច។ ចំពោះការមក លក់នៅ លើសួនកុមារខាងមុខផ្សារ គឺក្រុមហ៊ុនសង់តំបូល និងរៀបចំអោយដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថា បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារសិនជូរី ទាំងរដ្ឋនិងឯកជនចំនួន៦៧០តូប ដោយឡែក អ្នកលក់នៅតាមទ្រូងផ្លូវថ្នល់មុខផ្ទះប្រជាពលរដ្ឋនៅជុំវិញផ្សារមានចំនួន២០៨កន្លែង៕ ដោយ វុន សុខជា