Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មាតាបិតា អណាព្យាបាលសិស្សទាំងអស់ខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ដែល….

ព័ត៌មាន

មាតាបិតា អណាព្យាបាលសិស្សទាំងអស់ខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ដែល….

By NCN Daily

August 20, 2019

ភ្នំពេញ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ បាន​រ៉ាប់រង​ការចំណាយ​ហូបចុក ស្នាក់នៅ​របស់​សិស្ស​ទាំង៦ស្រុក​និង១ក្រុង ដែល​បាន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ទាំងអស់ នៅ​ក្រុង​សួង និង​ស្រុក​ត្បូងឃ្មុំ។

លោក ​ម៉ឹង សុខ​លាត ​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក​នា​ព្រឹក​ថ្ងៃទី២០ សីហា​នេះ​ថា ក្នុងនាម​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក-ក្រុង​ទាំង ៧ និង​ក្រម​ការងារ​ចុះជួយ​ឃុំ-សង្កាត់​ទាំង ៦៤ ក៏ដូចជា​មាតាបិតា អ​ណា​ព្យាបាល​សិស្ស​ទាំង​អស់នៃ​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា និង​លោកជំទាវ បាន​រ៉ាប់រង​លើ​ការហូបចុក​និង​ស្នាក់នៅ ដល់​សិស្សានុសិស្ស​ទាំងអស់ ដែល​បាននិងកំពុង​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចាប់ពី​ថ្ងៃទី១៩ ដល់២០សីហា​នេះ។

សិស្សានុសិស្ស​នៅ​ខេត្ត​ត្បូងឃ្មុំ​ដែល​បាន និង​កំពុង​ប្រលង​សញ្ញាបត្រ​ម​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​ឆ្នាំនេះ​មាន​ចំនួន ៤២១១ នាក់។ កាលពី​ឆ្នាំមុន​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​បាន​ឧបត្ថម្ភ​ម៉ូតូ១គ្រឿង និង​ថវិកា​ក្នុង​ម្នាក់២០០ដុល្លារ ដល់​សិស្ស​ជាប់​និទ្ទេស​អេ  និង​សិស្សានុសិស្ស​ប្រលង​ជាប់​និទ្ទេសផ្សេងៗទៀត​ចំនួន១០ម៉ឺន​រៀល​ផងដែរ។

លោក ​ម៉ឹង សុខ​លាត​បាន​បន្តថា យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​សាក​សិទ្ធិ​ទាំងអស់​ក្នុង​លោក សូមជួយ​ប្រោស​ព្រំ ប្រសិទ្ធ​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ សុខភាព​ល្អ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​វាងវៃ ដើម្បី​ជា​ម្លប់​ដ៏​ត្រជាក់ ជាសរ​សរ​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​យើងខ្ញុំ​ទាំងអស់ និង​ជួយ​បន្ត​ដឹកនាំ កសាង​ប្រទេសជាតិ​អោយមាន​សុខសន្តិភាព ស្ថិរភាព និង​អភិវឌ្ឍន៍​រីកចម្រើន​ជា​រៀងរហូត ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឆ្លាត​វាងវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕