ព័ត៌បបឋម ស្តីពីករណីធ្វើអត្តឃាត១គ្រួសារ មានគ្នាចំនួន៣នាក់ (ស្លាប់២នាក់ កំពុងសង្គ្រោះបន្ទាន់១នាក់) ៖ +នៅថ្ងៃទី២០.០៨.២០១៩ វេលាម៉ោង២០:០០នាទី កម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាលសង្កាត់២ បានទទួលព័ត៌មានថា នៅចំណុចផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះ សីហនុ មានមនុស្សដេកស្លាប់ក្នុងផ្ទះដែលមានចាក់សោរជាប់ពីខាងក្នុង ។ ភ្លាមៗនោះកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ បានកាត់សោរចូលទៅក្នុងផ្ទះ ឃើញមនុស្ស២នាក់ដេកស្លាប់ក្នុងបន្ទប់ (ឪពុកនិងកូនស្រី) ចំណែកម្តាយនៅមានដង្ហើម ក៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ជនរងគ្រោះឈ្មោះ ៖ ១-ឈ្មោះ ខេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មេការជាងកញ្ចក់ ត្រូវជាប្តី(ស្លាប់) ។ ២-ឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (ស្លាប់)។ ៣-ឈ្មោះ ម៉ឹង សុផល ភេទស្រី អាយុ៤១ឆ្នាំ មុខរបរអ៊ុតសក់ (កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ) ។ តាមការពិនិត្យកន្លែងកើតហេតុ ជាបឋមអាចជាករណីធ្វើអត្តឃាត (ដោយដាក់ថ្នាំពុលក្នុងអាហារ) ហើយតាមការស្រាវជ្រាវក្រុមគ្រួសារនេះរស់នៅមិនចុះសម្រុងនឹងគ្នាឡើយ ។ ករណីនេះសមត្ថកិច្ចជំនាញកំពុងពិនិត្យសាកសព និងកន្លែងកើតហេតុ ។