កំពង់ស្ពឺ៖ មុខសញ្ញាសង្ស័យ ០២នាក់ត្រូវបានកំលាំងនគរបាលស្រុកសំរោងទង ចេញប្រតិបត្តិការបង្ក្រាបបាននៅចំណុចក្នុងវត្តអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។
តាមការបញ្ជាក់ពីលោកវរសេនីយឯក ឃុត សុផល អធិការស្រុកសំរោងទង ថាមុខសង្ស័យទាំងពីរគឺជាមុខសញ្ញាប្រេីប្រាស់នូវសារធាតុញៀន ជនសង្ស័យទាំងពីរ មានឈ្មោះ នី ផាន់ណេត ប្រុស ២០ឆ្នាំ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទងជាអ្នកកាន់ថ្នាំញៀន និងឈ្មោះ ហែម វណ្ណា ប្រុស ១៨ឆ្នាំ ភូមិស្វាយតាវង ឃុំសែនដី ស្រុកសំរោងទង (បក្ខពួក)។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតសម្ភារៈជាវត្ថុតាងរួមមាន ÷គ្រឿងញៀន ចំនួន 4 កញ្ចប់, ម៉ូតូ(មធ្យោបាយប្រព្រឹត្តបទល្មើស) មួយគ្រឿង, ទូរស័ព្ទដៃ ចំនួន ០២គ្រឿង។
យោងតាមចំលើយបឋមឈ្មោះ ហែម វណ្ណា ប្រាប់ថាគ្រឿងញៀននេះគឺទិញពីឈ្មោះ…ស្នាក់នៅផ្ទះសំណាក់យីហោនាគមាសសៀវមុី ផ្លូវជាតិលេខ ០៣ នៅម្ដុំខាងត្បូងផ្សារត្រាំខ្នារ ខេត្តតាកែវ ជំនាញបន្ដសហការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធសរុប ០៨នាក់(មានអ្នកជូញដូរ,អ្នកប្រេីប្រាស់)។
បច្ចុប្បន្នកំលាំងនគរបាលស្រុកបានបញ្ជូនមុខសញ្ញារួមជាមួយនិងសម្ភារៈវត្ថុតាង មកការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដ ដេីម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវីធីច្បាប់៕