Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីលួចតភ្ជាប់ប្រព័ន្ឋទឹកលួចលាក់

ព័ត៌មាន

ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីលួចតភ្ជាប់ប្រព័ន្ឋទឹកលួចលាក់

By NCN Daily

August 23, 2019

ខេត្តកណ្តាល៖ ខាត់ខ្លួនបុរសម្នាក់បន្ទាប់ពីលួចតភ្ជាប់ប្រព័ន្ឋទឹកលួចលាក់ ថ្ងៃកើតហេតុថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២.០០នាទី នៅចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

 

ជនរងគ្រោះ ឈ្មោះ បៀវ គីមលី ភេទស្រី អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចំណែកឯជនសង្ស័យមានឈ្មោះ លន់ សំអូន ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងកាត់សក់ នៅភូមិត្រយឹង ឃុំ ពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះខាតបង់លុយថ្លៃទឹកនិងថ្លៃភ្លើង ថ្លៃជួសជុសម៉ូទ័រដោយប្រើលើសកម្រិតបណ្តាលឲ្យឆេះ ។ រីឯវត្ថុតាងដកហូត៖ កែងទុយោជ័រចំនួន១។

សភាពនៃរឿងហេតុ នៅមុនពេលកើតហេតុ ជនរងគ្រោះចេះតែឆ្ងល់ឌីសង់ទ័រ ឧស្សាហ៍លោតនិងឆេះម៉ូទ័រញឹកញាប់ ទើបមកដល់ថ្ងៃទី២២.០៨.២០១៩ ជនរងគ្រោះបានប្រើជាងឈ្មោះ ហឿន រុន ចុះទៅត្រួតពិនិត្យទើបរក ឃើញកន្លែងលួចតប្រពន្ឋទឹក។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ខ្លួនបានលួចតប្រពន្ឋទឹករបស់ជនរងគ្រោះ ដើម្បីយកមកផ្គត់ផ្គង់ផ្ទះជួលរបស់ខ្លួន កាលពីថ្ងៃទី២១.០៨.២០១៩ វេលាម៉ោង១២ថ្ងៃត្រង់។ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី ។