Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អបអរសាទរភ្នំពេញ!!! ផ្សារដើមគរ និងសាលាសន្ធរមុខ នឹងលែងស្ទះ ពិបាកដើរឆ្លងទៀតហើយ….

ព័ត៌មាន

អបអរសាទរភ្នំពេញ!!! ផ្សារដើមគរ និងសាលាសន្ធរមុខ នឹងលែងស្ទះ ពិបាកដើរឆ្លងទៀតហើយ….

By NCN Daily

August 24, 2019

ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំង សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើង ឆ្លងកាត់ដោយសុវត្ថិភាព និងចាប់ផ្តើមកសាងឆាប់ៗនេះហើយ នេះបើយោងតាម ហ្វេសប៊ុកផេករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើន  ទីក្រុងកាន់តែស៊ីវីល័យ! រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្ថាបនា ស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំង សម្រាប់បងប្អូន ប្រជាពលរដ្ឋធ្វើដំណើរ ដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព។

គម្រោងទីមួយមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោង ទីពីរមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគ៕

សូមជម្រាបជូនបន្ថែមថា ២ទីតាំងខាងលើ នេះគឺអ្នករាជធានីបាន ស្គាល់ច្បាស់ថាមាន ការកកស្ទះ ពិបាកឲ្យថ្មើរជើងឆ្លងកាត់ណាស់ ម្យ៉ាងនៅសាលាសន្ធរមុខត្រូវស្ទះពេលឳពុកម្តាយ អាណាព្យាបាលជូន និងមកទទួលកូនសិស្សចូល និងចេញពីសាលាជារៀងរាល់ថ្ងៃ៕

ដោយ ៖ NCNDaily