Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋមន្ត្រីក្រសួងសាធារណៈការ៖ ក្រុងព្រះសីហនុត្រូវការថវិការប្រមាណ១៧០លានដុល្លារដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់និងទឹកជំនន់

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងសាធារណៈការ៖ ក្រុងព្រះសីហនុត្រូវការថវិការប្រមាណ១៧០លានដុល្លារដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់និងទឹកជំនន់

By NCN Daily

August 25, 2019

ខេត្តព្រះសីហនុ ៖រដ្ឋមន្រ្តីក្រសួងសាធារណៈការ លើកឡើងថា ក្រុង​ព្រះសីហនុ ត្រូវការលុយប្រមាណ ១៧០ លានដុល្លារអាមេរិក ដើម្បីបញ្ចៀសបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ និងជំនន់ទឹកភ្លៀង។

ការលើកឡើងនេះ បានធ្វើឡើងក្នុងបទសម្ភាស៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅក្នុងសិក្ខាសា​លាស្តីពីល​ទ្ធផលនៃការរៀបចំផែនការមេ​និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រ​ព័ន្ធទឹកកខ្វក់​ នៅក្រុងព្រះសីហ​នុ រៀបចំឡើងនៅសណ្ឋាគារសុខា ក្រុងភ្នំពេញ ថ្ងៃទី២៣ខែសីហា។

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឱ្យដឹងបន្ថែមថា ថវិកានេះ គឺគ្រោងឡើង សម្រាប់កសាងប្រព័ន្ធដោះស្រាយទឹកកខ្វក់ដំណាក់កាលទី១ និងប្រព័ន្ធទឹកភ្លៀងដំណាក់ទី១ ឆ្នាំ ២០១៩-២០២១ ដែលមានរួមបញ្ចូលប្រព័ន្ធចម្រោះមានសមត្ថភាពសម្អាតទឹកកខ្វក់ ៤ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ បណ្តាញលូមេ ៤៥ គីឡូម៉ែត្រ បណ្តាញលូខ្នែងប្រវែង ៤៧ គីឡូម៉ែត្រ ស្ថានីយ៍បូបទឹកកខ្វក់បញ្ចូលអាងចម្រុះ និងប្រព័ន្ធលូទឹកភ្លៀងប្រវែង ២០គីឡូម៉ែត្រ​។

លោក ចាន់ថុល ឱ្យដឹងបន្ថែមថា បច្ចុប្បន្ន ស្ថានីយ៍ចម្រោះទឹកកខ្វក់នៅក្រុងទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ មិនអាចច្រោះទឹកកខ្វក់មិនឱ្យចូលចូលទឹកសមុទ្របានទាន់ពេលទេ ដូច្នេះ ខាងក្រសួងកំពុងព្យាយាមស្វែងរកថវិកាដើម្បីអនុវត្តផែនការមេ កសាងប្រព័ន្ធទឹកស្អុយឱ្យបានសម្រេច។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងត្រូវតែជំរុញយ៉ាងណាឱ្យបានលឿន បើមិនដូច្នេះទេយើងមិនអាចគ្រប់គ្រងទឹកកខ្វក់ចូលសមុទ្របានទៀតទេ។ បានមួយចំនួន សព្វថ្ងៃយើងបានប្រហែល ៣ម៉ឺនម៉ែត្រគីប អាចគ្រប់គ្រងបាន ប៉ុន្តែ បើប្រើប្រាស់លើសហ្នឹង យើងមិនអាចគ្រប់គ្រងបានទេ លុះត្រាតែយើងធ្វើប្រព័ន្ធថ្មីរបស់យើង»៕

គួរបញ្ជាក់ថា អាងចម្រុះទឹកកខ្វក់នៅក្រុងព្រះសីហនុ បច្ចុប្បន្ន កសាងឡើងនៅឆ្នាំ ២០០៦ លើផ្ទៃដី ១៦ហិកតា ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍអាស៊ី និងមានសមត្ថភាពចម្រោះទឹកកខ្វក់ត្រឹមតែ ៦០០០ ម៉ែត្រគូបក្នុង១ថ្ងៃប៉ុណ្ណោះ។