Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម គួច ចំរើន ចុះពិនិត្យមើលការជួសជុលផ្លូវក្នុងក្រុង បន្ទាប់ពីរងការខូចខាត នាពេលកន្លងមក

ព័ត៌មាន

ឯកឧត្តម គួច ចំរើន ចុះពិនិត្យមើលការជួសជុលផ្លូវក្នុងក្រុង បន្ទាប់ពីរងការខូចខាត នាពេលកន្លងមក

By NCN Daily

August 26, 2019

ព្រះសីហនុ៖ ក្នុងដំណេីរចុះត្រួតពិនិត្យការជួសជុលផ្លូវនេះ នៅព្រឹកថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៩ វត្តមានឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ អមដំណេីរដោយលោក អ៊ី សុខឡេង អភិបាលក្រុង និង មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តជាច្រើនរូបទៀត ក្នុងគោលបំណងដេីម្បីពិនិត្យ​ការលុបសំបុកមាន់ ផ្លូវលេខ៤០០​​ (ផ្លូវតោ២ឆ្ពោះទៅដល់អតីឆ្នេរអារីស្តុន) និងផ្លូវម្តុំឆ្នេរសុខាក្នុងក្រុងព្រះសីហនុ ដែលធ្វេីការជួសជុលបន្ទាន់ បណ្តោះ អាសន្ន​ ដេីម្បីជួយសម្រួលចរាចរណ៍នារដូវវស្សាដែលមានភ្លៀងធ្លាក់​ជាប់ជាច្រាំ។

បើតាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានបញ្ជាក់ថា៖តាមគំរោង ផ្លូវនៅក្រុងព្រះសីហនុ ត្រូវធ្វើជាប្រភេទបេតុងសសៃដែកទាំងអស់និងមានកំរាស់យ៉ាងតិច២តឹក ហើយប្រកបដោយគុណភាពដើម្បីធានាកាដឹកជញ្ជូនគ្រប់ប្រភេទ។ ឯកឧត្តមបាន រំលឹកថា អ្នកសាងសង់ត្រូវគិតពីគុណភាពជាចំបងមិនមែនធ្វើអោយតែបានវែង តែបន្តិចក្រោយមកខូចអស់វិញនោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវនៅទូទាំងក្រុងព្រះសីហនុបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់ផ្លូវ។មូលហេតុដែលនាំអោយផ្លូវទាំងអស់នេះរងការខូចខាតដូច្នេះត្រូវបានគេមើលឃើញថាអាចបណ្ដាលមកពី៖ ១.ការដឹកជញ្ជូនធ្ងន់ៗក្នុងការសាងសង់សំណង់ ផ្សេងៗ ២.ផ្លូវចាស់ដល់អាយុត្រូវខូចផង ៣.ការវាយប្រហារនៃជំនន់ទឹកភ្លៀងជាដើម។

ករណីនេះបានបណ្ដាលឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរនិងរអ៊ូរទាំផងដែរ។ចំពោះ មុខក្នុងស្ថានភាពនេះ ការជួសជុលកែលម្អបឋមកំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការចរាចរណ៍របស់ប្រជាពលរដ្ឋ។ ដើម្បីដោះ ស្រាយបញ្ហាប្រឈមនេះរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុកំពុងរៀបចំស្ដារឲ្យមានភាពល្អប្រសើរឡើងវិញ។ក្នុងនោះគម្រោងជួសជុលផ្លូវចំនួន ២២ ខ្សែនៅក្នុងក្រុងព្រះសីហនុ ឲ្យប្រសើរឡើងវិញនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏សូមអរគុណ​ចំពោះ​សប្បុរសជន​ដែលជួយជាគ្រួស​ មន្ត្រី​ពាក់ព័ន្ធ​ ក្រុមកម្មករ ជាពិសេសប្រជាពលរដ្ឋដែលយោគយល់អាព្យាស្រ័យខ្ពស់ចំពោះកិច្ចការងារនេះ ហេីយឯកឧត្តមសង្ឃឹម និងជឿជាក់ថានឹងនៅតែមានសប្បុរសជនចូលរួមជួយឧបត្ថម្ភគាំទ្រសកម្មភាពនេះបន្តទៀត។CMD

ប្រភព៖ FB កែសម្រួលដោយ NCNDaily