Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កម្ម​ការិ​នី​កាត់ដេរ​ម្នាក់​ ​ចងក ​សម្លាប់ខ្លួន​ភ្ជាប់​នឹង​ចំរឹង​បង្អួច​បន្ទប់​ជួល ​រហូតដល់​ហើម​ស្អុយ​ទើប​ដឹង ​ដោយ​បន្សល់ទុក​សំបុត្រ​មួយច្បាប់​ ដោយក្នុងសំបុត្រនោះសសេរថា…

ព័ត៌មាន

កម្ម​ការិ​នី​កាត់ដេរ​ម្នាក់​ ​ចងក ​សម្លាប់ខ្លួន​ភ្ជាប់​នឹង​ចំរឹង​បង្អួច​បន្ទប់​ជួល ​រហូតដល់​ហើម​ស្អុយ​ទើប​ដឹង ​ដោយ​បន្សល់ទុក​សំបុត្រ​មួយច្បាប់​ ដោយក្នុងសំបុត្រនោះសសេរថា…

By NCN Daily

August 26, 2019

ភ្នំពេញៈកម្ម​ការិ​នី​កាត់ដេរ​ម្នាក់​ ​ចងក ​សម្លាប់ខ្លួន​ភ្ជាប់​នឹង​ចំរឹង​បង្អួច​បន្ទប់​ជួល ​រហូតដល់​ហើម​ស្អុយ​ទើប​ដឹង ​ដោយ​បន្សល់ទុក​សំបុត្រ​មួយច្បាប់​ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ចំណុច បន្ទប់​ជួល លេខ ១២​ជាន់​ទី​២ ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ​កាលពី​​ថ្ងៃទី​២៥​ខែ សីហា ឆ្នាំ​២០១៩​​ ​កម្ម​ការិនី​កាត់ដេរ​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ភ្ជាប់​នឹង​ចំរឹង​បង្អួច​បន្ទប់​ជួល​របស់ខ្លួន​រហូតដល់​ហើម​ស្អុយ​ទើប​ដឹង​ដោយ​បន្សល់ទុក​សំបុត្រ​មួយច្បាប់​សុំទោស​ម៉ែ​និង​បងៗ​ព្រមទាំង​លា​ប្តី​ជាទី​ស្រឡាញ់​។​

​នារី​ដែល​ចង់ក​សម្លាប់ខ្លួន​ ​ ឈ្មោះ​ប៊ុន​សុខា​ អាយុ​៣៣​ឆ្នាំ​ជា​កម្ម​ការិ​នី​កាត់ដេរ​រោងចក្រ ​ស្នាក់នៅ​កន្លែងកើតហេតុ​។ ​តាម​ក្រុមគ្រួសារ​បានឱ្យដឹងថា ដោយសារតែ​នាង​មាន​ជំងឺ​ប្រចាំ កាយ​ក្រពះ​ពោះវៀន​គ្រុនឈាម​។​

​បន្ទាប់ពី​ភ្ញាក់ផ្អើល​នគរបាល​ជំនាញ​ក៏បាន​ទៅពិនិត្យ​ហើយ​រកឃើញ​សំបុត្រ​មួយច្បាប់​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​”​ឱ្យ​ខ្ញុំ​សុំទោស​ម៉ែ​សុំទោស​បងៗ​អគុណ​សម្រាប់​ក្តី​ស្រឡាញ់​អ្នក​ទាំងអស់គ្នា​កូនស្រី​ម្នាក់នេះ​មិនល្អ​ទេ​”​។​ នៅក្នុង​បណ្តាំ​ក៏បាន​ឱ្យដឹងទៀតថា​”​ឱ្យ​អូន​សុំទោស​បង​ជា​ប្តី​ល្អ​ណាស់ ​តែ​អូន​ទេ​ដែល​មិនល្អ​ ឱ្យ​អូន​សុំទោស ​បើ​មាន​ជាតិ​ក្រោយ​ពិត​អូន​សង​បង​វិញ​”​។​

​ទោះបីជា​យ៉ាងណា​នៅក្នុង​សំបុត្រ​បណ្តាំ​មិនបាន​ប​ញ្ជា​ក់​ឱ្យបាន​ច្បាស់​ពី​មូល​ហេតុ ដែល​ធ្វើឱ្យ​នាង​គិត​ខ្លី​បែបនេះ​ទេ​។​ ​នគរបាល​ជំនាញ​ព្រមទាំង​គ្រូពេទ្យ​តុលាការ​ក៏បាន​ឱ្យដឹងថា ​នារី​រូបនោះ​បាន​ចងក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​។​ ក្រោយពេល​កើតហេតុ​ប្តី​និង​បងប្អូន​សាច់ញាតិ​គាត់​បាន​ទទួលយក​សាក​សព​ទៅធ្វើ​ការបូជា​តាម​ប្រពៃណី ​៕