Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ បើក​រថយន្ដ​ល្បាត​មក​បំពេញ​ភារកិច្ច​ក្នុង​ស្ថានភាព​ស្រវឹង​ បាន​ថ្លោះធ្លោយ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួស ​

ព័ត៌មាន

មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ បើក​រថយន្ដ​ល្បាត​មក​បំពេញ​ភារកិច្ច​ក្នុង​ស្ថានភាព​ស្រវឹង​ បាន​ថ្លោះធ្លោយ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួស ​

By NCN Daily

August 26, 2019

ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ បើក​រថយន្ដ​ល្បាត​មក​បំពេញ​ភារកិច្ច​ក្នុង​ស្ថានភាព​ស្រវឹង​ បាន​ថ្លោះធ្លោយ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួស ​ហេតុការនេះកើត ​នៅ​វេលា​ម៉ោង​២១:៤០នាទី​ ​ថ្ងៃទី២៥ ខែ​សីហា​ឆ្នាំ​២០១៩​​ នៅ​ផ្លូវ​ជាតិ​លេខ​៤​ មុខ​រោង​ចក្រ​ក្រោន​ ក្នុង​សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ ។

បើយោងតាមនគរបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា៖ ថ្ងៃទី​២៥ខែសីហា​ឆ្នាំ២០១៩ វេលាម៉ោង ២១:៤០នាទី លើផ្លូវជាតិលេខ៤ មុខរោងចក្រក្រោន​ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ ទឹកប៊ិច ពាផ្លាកលេខ ខេមរភូមិន្ទ2-0185 អ្នកបើកបរឈ្មោះ ហេង សៀអូន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ​មន្រ្តី​កងរាជអាវុធហត្ថក្រុង មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

រថយន្តជាកម្មសិទ្ធរបស់អង្គភាពកងរាជអាវុធហត្ថក្រុង មានទិសដៅចេញពី បន្ទាយកងរាជអាវុធហត្ថក្រុង ឆ្ពោះទៅសាលាខេត្ត (ដើម្បីដើរល្បាតយប់ ) លុះមកដល់ចំណុចខាងលើ បានបុកនឹងម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង1F-0933 ជិះគ្នា ២នាក់ ៖ ១, ឈ្មោះ គីម សូលី ភេទប្រុស អាយុ ៣០ឆ្នាំ ២, ឈ្មោះ តូ សេង ភេទប្រុស អាយុ ៣៦ឆ្នាំ អ្នកទាំងពីរមានមុខរបរ បុគ្គលិកក្រុមហ៊ុន ជី ធី អាយ និង មានទីលំនៅបច្ចុប្បន្ន ក្រុង/ខេត្តព្រះសីហនុ ទិសដៅផ្ទុយគ្នា ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស ១នាក់ និងរងរបួសមនុស្ស១នាក់ ៖ ១, ឈ្មោះ គីម សូលី ស្លាប់នៅនឹងកន្លែងកើតហេតុ សាកសពបានដឹកយករក្សាទុកនៅវត្តឥន្ទញ្ញាណ ( ហៅវត្តក្រោម ) ។ ២, ឈ្មោះ តូ សេង រងរបួសធ្ងន់ បានបញ្ចូនទៅសង្រ្គោះនៅគ្លីនិកមិត្តភាព ឃ្លាងលើ ។

អ្នកបើកបររថយន្តបាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក(បានធ្វើការត្រួតពិនិត្យជាតិអាកុល រកឃើញមានចំនួន០.៤០mg/l ) ។ រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង សមត្ថកិច្ចជំនាញយកមក​រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕