ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ ស្ដេចយាងគង់សម្រាកពិនិត្យព្រះរាជសុខភាព និងព្យាបាលព្រះរោគ នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋធានីប៉េកាំង តបតាមសេចក្តីក្រាបបង្គំទូលថ្វាយសូមយាងរបស់វេជ្ជបណ្ឌិតនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយនក្ខត្តឫក្សនេះផងដែលមានការថ្វាយព្រះរាជវន្ទនកិច្ចដោយ ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ និងមន្ត្រីអ្នកមុខ អ្នកការជាច្រើនអ្នក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
ដោយ ៖ NCNDaily