Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មន្ត្រីបរិស្ថាន និងក្រុមមេធាវី ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃច្បាប់និងបទដ្ឋានគតិយុត្តបរិស្ថាន

ព័ត៌មាន

មន្ត្រីបរិស្ថាន និងក្រុមមេធាវី ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃច្បាប់និងបទដ្ឋានគតិយុត្តបរិស្ថាន

By NCN Daily

August 26, 2019

វគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី «មូលដ្ឋានគ្រឹះនៃច្បាប់និងបទដ្ឋានគតិយុត្តបរិស្ថាន» ដែលរៀបចំឡើងដោយក្នុងកិច្ចសហការគ្នារវាងក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) ក្រសួងមហាផ្ទៃ (DOI) និងទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ក្រោមធអិបតីភាពពីធីបើកដោយ ឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការរង ក.ជ.អ.ច. និងមានអ្នកចូលរួមមកពីក្រសួងបរិស្ថាន អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមេធាវីមកពីសមាគមន៍ស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ និងអង្គការ ចំនួនប្រមាណ៤០ នាក់។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដោយផ្តោតលើកិច្ចព្រមព្រៀងបរិស្ថានពហុវិស័យ ពាក់ព័ន្ធការអភិរក្ស និងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ ការគ្រប់គ្រងរួមគ្នាលើតំបន់ការពារពោលគឺអនុសញ្ញាស្តីពីជីវៈចម្រុះ អនុសញ្ញារ៉ាមសារស្តីពីដីសើម និងអនុសញ្ញស្តីពីបេតិកភណ្ឌពិភពលោករបស់យូណេស្កូ និងផ្តល់ឪកាសឱ្យសិក្ខាកាមស្វែងយល់ពីទស្សនៈទាន និងវិធីសាស្ត្រក្នុងការតាក់តែងលិខិតតូបករណ៍អន្តរជាតិផ្សេងៗជាអាទិ៍ អនុស្សារណៈស្តីពីការយោគយល់គ្នា ពិធីសារ អនុសញ្ញា និងសន្និសញ្ញាផងដែរ៕