Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចពញាចក្រី ហេង សំរិន បានជម្រាប AIPA ពីសារ:សំខាន់វិស័យការទូតសភា ក្នុងការជំរុញការអភិវឌ្ឍសហគមន៍អាស៊ាន

ព័ត៌មាន

សម្តេចពញាចក្រី ហេង សំរិន បានជម្រាប AIPA ពីសារ:សំខាន់វិស័យការទូតសភា ក្នុងការជំរុញការអភិវឌ្ឍសហគមន៍អាស៊ាន

By NCN Daily

August 26, 2019

ថៃ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ AIPA ថា ការងារការទូតសភា និងភាពជាដៃគូ ជាកត្តា សំខាន់មួយក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីជំរុញការអភិវឌ្ឍក្នុងតំបន់និងពិភពលោកប្រកបដោយចីរភាព។សម្តេចបានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយស្ថិតនៅឯកោ ដោយគ្មានទំនាក់ទំនងជាមួយប្រទេសដទៃទៀតឡើយ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ AIPA ត្រូវមានគោលជំហររួមមួយ ដែលមានភាពបន្ស៉ីគ្នា រវាងផល ប្រយោជន៍ជាតិ និងផលប្រយោជន៍តំបន់។ លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាកត្តា សំខាន់ចាំបាច់ ដែល AIPA គួរតែយកចិត្តទុកដាក់ តាមដាន និងរក្សាឱ្យបាននូវជំហររួមរបស់ខ្លួន គាំទ្រដល់ប្រព័ន្ធពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់ អន្តរជាតិ ការគោរព ការយោគយល់ និងការគិតគូផលប្រយោជន៍គ្នាទៅវិញទៅមក ដោយមិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង អធិបតេយ្យភាព និងបូរណភាពដែនដី គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាពប្រកបដោយចីរភាព។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គ របស់មហាសន្និបាតអន្តរសភាអាស៊ាន AIPA នៅព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ នៅក្នុងប្រទេសថៃ។

សភាប្រទេសថៃ ធ្វើជាម្ចាស់ ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤០ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោមមូលបទ «ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសហគមន៍ប្រកប ដោយចីរភាព»អន្តរ សភាអាស៊ាន ដែលហៅកាត់ថា(AIPA) ជាអង្គការអន្តរសភា ជាតំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេស សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែល មានសមាជិក១០ប្រទេស គឺ ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ AIPA ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ដើម្បីធ្វើជាដៃគូអាស៊ាន ក្នុងការជំរុញឲ្យ បានសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពជាគោលការណ៍គ្រឹះ របស់សហគមន៍ អាស៊ាន និងជាចំណុចស្នូលដ៏សំខាន់របស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយ ដែលមានសមា ហរណកម្មជិតសិទ្ធនាពេលអនាគត ដោយផ្អែកលើគោលការណ៍ ប្រកបដោយបរិយាប័ន្ន។

សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ AIPA ឲ្យគិតគូរ និងយកចិត្តទុកដាក់បញ្ហា ការប្រើប្រាស់កម្លាំង ពលកម្មប្រកបដោយប្រសិទ្ធភាពផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់ទាំងអស់ ត្រូវយក ចិត្តទុកដាក់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា ពលករចំណាកស្រុកទាំងអស់ រួមទាំង ក្រុមគ្រួសារពួកគេ ត្រូវបានការពារដោយច្បាប់ និងទទួលបានសេវាសាធារណៈ ដោយមិនរើស អើង។

សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំពេញអង្គទៅ មហាសន្និបាត AIPA នឹងបើកកិច្ច ប្រជុំតាមគណៈ កម្មា ធិការរបស់ខ្លួនជាបន្តបន្ទាប់ ដែលមានដូចជា គណៈកម្មាធិការនយោបាយ នឹងជជែក ពីបញ្ហាអំពើភេវរកម្ម ភាពជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆំាងអំពើពុករលួយ។ គណៈកម្មាធិការស្រ្តី នឹងជជែកពី បញ្ហាសមភាពយេនឌ័រ។ ចំណែកគណៈកម្មាធិការសេដ្ឋកិច្ច នឹងលើកឡើង ប្រធានបទជាច្រើនមកជជែកគ្នា ដូចជា ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមនៅអាស៊ាន។ ការធ្វើឲ្យប្រសើរឡើងលើស ហប្រតិបត្តិការអាស៊ាន ដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មទី៤។គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយ សម្តេចពញា ចក្រី ហេង សំរិន នឹងចូលរួមតាមគណៈកម្មាធិការទំាងអស់នោះ។ វត្តមានរបស់គណៈប្រតិភូជាន់ ខ្ពស់សភា កម្ពុជាលើឆាកអន្តរជាតិ គឺជាការបំពេញបេសកកម្មការទូតសភានៅក្នុងការចូលរួមកសាងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក ហើយក៏ជាការកសាង កិត្យានុភាពដល់សភានិងប្រទេសជាតិយើងនៅលើឆាកអន្តរជាតិផងដែរ៕