Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធប្រឡាយអូរផ្សេងៗក្នុងខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ជួបពិភាក្សាជាមួយក្រុមហ៊ុនបង្ហោះត្រូន ខេត្តព្រះសីហនុ

ព័ត៌មាន

ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធប្រឡាយអូរផ្សេងៗក្នុងខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ជួបពិភាក្សាជាមួយក្រុមហ៊ុនបង្ហោះត្រូន ខេត្តព្រះសីហនុ

By Local

August 28, 2019

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក រដ្ឋបាលខេត្ដព្រះសីហនុ បានប្រាប់ឱ្យដឹងពីកិច្ចពិភាក្សាមួយរវាង ឯកឧត្ដម គួច ចំរើន ជាមួយក្រុមហ៊ុនបង្ហោះត្រូន ដើម្បីស្វែងរកវិធីដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀង នៅខេត្ដព្រះសីហនុ។ ក្នុងនោះដែរ រដ្ឋបាលខេត្ដព្រះសីហនុ បានសរសេរប្រាប់ឱ្យដឹងថា៖

“ឯកឧត្តមអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនបង្ហោះត្រូន ខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារ និងការធ្វេីបទបង្ហាញអំពីសក្តានុពលរបស់ក្រុមហ៊ុន បង្ហោះដ្រូន ដើម្បីសិក្សា និងប្រមូលទិន្នន័យប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ក្នុងការរំដោះជំនន់ទឹកភ្លៀង។

លោក សោម មិថុនារត្ន័ ប្រធានក្រុមហ៊ុន KCC Cambodia Co Ltd មានប្រសាសន៍ថា ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋនាពេលកន្លងមក ក្រុមហ៊ុនផ្តោតជាសំខាន់មានដូចជា បញ្ហាទឹកភ្លៀង សណ្ឋានដី កំពស់ទឹកសមុទ្រ ដែលមានវិសាលភាពប្រឈមនឹងជំនន់ទឹកភ្លៀង ដូច្នេះយើងត្រូវមានទិន្នន័យពីសណ្ឋានដី គម្រោងកាត់បន្ថយគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង។

លោកបានបន្តថា៖ យេីងត្រូវ៖ ទី១ប្រមូលព័ត៌មាន និងទិន្នន័យសុក្រឹត ទី២ សិក្សាសណ្ឋានដី ទី៣ប្រមូលព័ត៌មានពីប្រព័ន្ធអូរ ប្រឡាយទឹកភ្លៀង ទឹកកខ្វក់ និងទឹកស្អាត សិក្សាផ្អែកលើវិទ្យាសាស្ត្រ និងមជ្ឈមណ្ឌលវិភាគ ទី៤ បណ្តុះបណ្តាល និងធ្វេីបច្ចុ្បន្នភាពទិន្នន័យ។ ម្យ៉ាងទៀតការ បង្ហោះដ្រូននេះប្រើពេលប្រហែល ១២សប្តាហ៍ ដើម្បីប្រមូលទិន្នន័យជាក់លាក់លើផ្ទៃដី ៥.០៨០ហិកតា ក្នុងក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះក្រុមហ៊ុន KCC Cambodia Co Ltd មានគោលបំណងចូលរួមជាមួយរដ្ឋបាលខេត្ត សិក្សាលើប្រព័ន្ធអូរ ប្រឡាយ ដាក់លូរំដោះទឹកភ្លៀង និងទឹកកខ្វក់នៅក្រុងព្រះសីហនុ ដើម្បីកែលម្អសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិតណាស់បញ្ហាប្រឈមដោយជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ជាបន្ទុករបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងមួយចំនួន កំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយសភាពការណ៍ នៃគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងសម្រាប់ខេត្តព្រះសីហនុ”។