ក្រសួងការងារ និង បណ្ដុះបណ្ហដាលវិជ្ជាជីវៈបានចេញប្រកាស នៅថ្ងៃទី ២៨ សីហា ២០១៩ ចុះហត្ថលេខាដោយរដ្ឋមន្ត្រី អ៊ិត សំហេង ហាមដាច់ខាតជនបរទេសប្រកបរបរ ១០ ប្រភេទនៅលើទឹកដីប្រទេសកម្ពុជា ៖
១. អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្មមានជាអាទិ៍ អ្នកបើកបរទោចក្រយានយន្ត អ្នកបើកបរត្រីចក្រយានយន្ត អ្នកបើកបរទោចក្រយានយន្តសន្ដោងរ៉ឺម៉ក អ្នកបើកបរម៉ូតូកង់បួន អ្នកបើកបរដឹកអ្នកដំណើរ និង ទំនិញ
២. អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬ យានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ
៣. អ្នកម៉ាស្សា និង អ្នកចាប់សរសៃនៅតាមទីសាធារណៈ
៤. អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស
៥. អ្នកផ្ដល់សេវាកម្មដេរ និង សម្អាតស្បែកជើង
៦. អ្នកកាត់ដេរ
៧. អ្នកប៉ះកង់ និង អ្នកជួសជុលយានយន្ត
៨. អ្នកផលិតវត្ថុអានុស្សាវរីយ៍ខ្មែរ
៩. អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប
១០. ជាងទង ជាងច្នៃត្បូងពេជ្រ