Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ក្រសួងសេដ្ឋកិច្ច៖ ប្រគល់អាជ្ញាបណ្ណ និងការបើកសម្ពោធ ជាផ្លូវការ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ នៅកម្ពុជា

ព័ត៌មាន

ក្រសួងសេដ្ឋកិច្ច៖ ប្រគល់អាជ្ញាបណ្ណ និងការបើកសម្ពោធ ជាផ្លូវការ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ នៅកម្ពុជា

By NCN Daily

August 29, 2019

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការបង្កើត និងដាក់ឲ្យដំណើរការទីផ្សារ គម្រោងវិនិយោគរួមនៅកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ ពោលគឺបានឆ្លងកាត់នូវការរៀបចំ និងការពិតគួរយ៉ាងល្អិតល្អន់ ប្រកប ដោយវិចារណកម្មច្បាស់លាស់ និងដែលមានកំណត់នៅក្នុង «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០ ១១-២០២០»។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកជំទាវ ងួន សុខា ជាសមាជិកា នៃគណៈកម្មការ មូលបត្រកម្ពុជា (គ.ម.ក) អញ្ជើញជាអធិបតីនៅក្នុង «ពិធីប្រគល់អាជ្ញាបណ្ណ និងការបើកសម្ពោធ ជាផ្លូវការ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ហ្គោលវេល ឯ.ក» ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិមួយ ក្នុងចំណោមក្រុមហ៊ុន គ្រប់គ្រងមូលនិធិចំនួន៤ ទទួលបានអាជ្ញាបណ្ណជាផ្លូវ ការ ពីគណៈកម្មការមូលបត្រកម្ពុជា។

លោកជំទាវ ងួន សុខា បានបញ្ជាក់ទៀតថា ដំណើរការនេះ ត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជា «យុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥» និង «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤» សម្រាប់ កំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងសេដ្ឋ កិច្ចសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ហើយសម្តេចតេជោ នៅតែបន្តខិតខំប្រឹងប្រែងរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបរិស្ថានធុរកិច្ចនៅកម្ពុជា»។

ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ដើម្បីធានាស្ថិរភាពសមិទ្ធផល ក៏ដូចជាការរីក ចម្រើន នៃសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឈានដល់កម្រិតសក្តានុពល ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ត្រូវមានភាពរឹងមាំ និងប្រសិទ្ធភាព ដែលក្នុងនោះ អត្ថិភាពនៃទីផ្សារ គម្រោង វិនិ យោគរួម ពិតជាមានភាពចាំបាច់ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវយន្តការថ្មី ក្នុងការ គៀតរសាច់ប្រាក់ ដែលនៅទំនេរពីសាធារណជន ដើម្បីធ្វើការវិនិយោគ នៅក្នុងប្រទេស»។

លោកជំទាវ ងួន សុខា ក៏បានគូសបញ្ជាក់ផងដែរថា ការដាក់ឲ្យដំណើរការ ទីផ្សារគម្រោងវិនិយោគរួម កំពុង បំពេញការងារយ៉ាងសកម្ម ប្រកបដោយយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោល ដៅការពារ ផលប្រយោជន៍វិនិយោគិនសាធារណៈ និងធ្វើឲ្យទីផ្សារគម្រោងវិនិយោគរួម អាចផ្តល់នូវ វិភាគ ទានជាផ្លែផ្កា ប្រកបដោយភាពរឹងមាំ និងយូរអង្វែង ដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋ កិច្ចជាតិទាំងមូល។

លោកជំទាវរីជឿជាក់ថា ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ហ្គោល វេល ឯ.ក នឹងបន្តគោរព និងអនុវត្តតាមយ៉ាង ខ្ជាប់ខ្ជួន នូវលក្ខខណ្ឌអាជ្ញាបណ្ណ ក៏ដូចជាលក្ខខណ្ឌតម្រូវពាក់ព័ន្ធផ្សេងៗ ដែលចេញដោយគណៈ កម្មការ មូលបត្រកម្ពុជា ដែលជានិយ័តករ ក្នុងវិស័យមូលបត្រទាំងមូល ព្រមទាំងអាចទាក់ទាញនូវទំនុកចិត្ត ពីវិនិយោគិនដែលជាចំណុចគន្លឹះឈានទៅរក ភាពជោគជ័យនៃការប្រកបអាជីវកម្ម និងទីផ្សារគម្រោង វិនិយោគរួមទាំងមូល។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ថា អាជ្ញាបណ្ណ ដែលក្រុមហ៊ុន ហ្គោល វេល ឯ.ក. ទទួលបានគឺជាអាជ្ញាបណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុន អាចធ្វើអាជីវកម្មបានរហូតដល់ ៣ ប្រភេទដែលរួមមាន៖

១៖ អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិសាធារណៈ

២៖ អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិឯកជន

៣៖ អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិសាធារណៈ និង ឬឯកជនដែលធ្វើឡើង តាមរយៈ ប្រព័ន្ធបច្ចេកវិទ្យា៕

ដោយ ៖ NCNDaily