Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
តូចចិត្តប្ដីសុំលែង ប្រពន្ធឱបកូនតូចប៉ង លោតពីលើស្ពានបញ្ចប់ជីវិត

ព័ត៌មាន

តូចចិត្តប្ដីសុំលែង ប្រពន្ធឱបកូនតូចប៉ង លោតពីលើស្ពានបញ្ចប់ជីវិត

By NCN Daily

August 29, 2019

ភ្នំពេញ ៖ បន្ទាប់ពីមានវិបត្តិផ្លូវចិត្ត ដោយសារប្ដីដាច់អហង្កាមិនព្រមរស់នៅជាមួយដាច់ខាតនោះ ទើបស្រ្តីជាប្រពន្ធបានឱបកូនប្រុសដើរមកលោតទឹកពីស្ពានសម្លាប់ខ្លួន ប៉ុន្តែត្រូវបានគេជួយទាន់ និងសមត្ថកិច្ចយកអប់រំពន្យល់ណែនាំកុំគិតខ្លីបែបនេះ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើស្ពានព្រះមុន្នីវង្សចាស់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ស្រ្ដីគ្រោះមានឈ្មោះ ជា សុផាវង់ អាយុ២៨ឆ្នាំ មានប្ដីឈ្មោះ លឹម ចាន់វាសនា អាយុប្រហែលជាង៣០ឆ្នាំ ជាជាងទងនៅផ្សារច្បារអំពៅ ។ពួកគេមានកូនប្រុសតូចមួយ ។

ក្រោយការសួរនាំស្រ្តីរងគ្រោះ ទើបសមត្ថកិច្ចស្គាល់ប្ដីរបស់នាង រួចបានខលប្ដីមកជួបប្រពន្ធ និងម្ដាយក្មេកមកដែរ ដើម្បីសម្របសម្រួលជួយលួងលោមនាង កុំអោយគិតខ្លី និងផ្សៈផ្សាររស់នៅជាមួយគ្នាវិញ ដើម្បីអនាគតកូន ប៉ុន្តែប្ដីបានប្រកែកដាច់អហង្កា មិនយកវិញដាច់ខាត រួចជិះម៉ូតូចេញទៅបាត់ ។ ក្រោយមកស្ត្រីរងគ្រោះ និងកូនដេកលើទ្រូងម្ដាយ បានទៅជាមួយម្ដាយក្មេកទាំងទឹកភ្នែក៕

ដក់ស្រង់ពី FB កែសម្រួលដោយ NCNDaily