ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានឯកភាព អោយ ឯ.ឧ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិនដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចារឈ្មោះក្រុមឧក្រិដ្ឋជនព្រៃឈើនៅលើផ្ទាំងសិលា ជាអ្វី ដែលមន្ត្រីអះអាងថា គឺដើម្បីទុកភ័ស្ដុតាងនឲ្យក្មេងជំនាន់ក្រោយ បានដឹងពីកិច្ចខិតខំ របស់រដ្ឋាភិបាល ក្នុងការថែរក្សាព្រៃឈើ នាពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃទី ២០ ខែ សីសីហា លោក ហ៊ុន សែន បានចារឯកភាព លើលិខិតស្នើសុំនចំនួន៥ចំណុច ក្នុងចំណោមទាំង ៦ ចំណុច របរបស់ឯ.ឧ សៅ សុខា ដើម្បីធ្វើឱ្យវិធានការទប់ស្កាត់នបទឧក្រិដ្ឋកម្មព្រៃឈើនទទួលបានជោគជ័យ យូរអង្វែង ក្នុងនោះ មាមានចំណុចមួយគឺសម្តេច ហ៊ុនសែន បានយល់ព្រមនឱ្យចារឈ្មោះឧក្រិដ្ឋជនព្រៃឈើ នៅលើផ្ទាំងថ្ម(ផ្ទាំងសិលា)។ នេះបើតាមលិខិតមួយិខិតមួយមដែលមានចុះហត្ថលេខានដោយឯ.ឧ សៅ សុខា ហើយត្រូវអ្នកលេងបណ្តាញសង្គម ស៊ែរបន្តគ្នា ពីវេបសាយនិងផេកនានា។
/>
លិខិតស្នើសុំនោះ បញ្ជាក់ថា «(ត្រង់ចំណុចទី៦) ដើម្បីឃោសនា អប់រំ និងបង្ហាញពីការយកចិត្តទុកដាក់ក្នុងកិច្ចការពារព្រៃឈើរបស់រាជរដ្ឋាភិបាលព្រមទាំងបង្ការ ទប់ស្កាត់ការប្រព្រឹត្តបទល្មើសព្រៃឈើ ស្នើសុំចារឹកឈ្មោះឧក្រិដ្ឋជននៅលើផ្ទាំងសិលាដាក់តាំងនៅកន្លែងគំនររថយន្តដែលជាមធ្យោបាយបំផ្លាញព្រៃឈើ»។
នោក្នុងរឿងនេះដែរ ថ្មីៗនេះមានអ្នកលេងហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ នឹងវិធានការថ្មីនេះ ហើយក៏បានសំណូមពរ សូមឲ្យសម្តេចតេជោ ហ៊ុនសែន ពិនិត្យ ពិចារណា ដើម្បីចារឈ្មោះ លោកឧកញ្ញ៉ាទ្រីភាព មួយទៅក្នុងនោះផង ព្រោះឧកញ៉ាទ្រីភាព មានបានរហូតក្លាយងសរជាឧកញ៉ា ដោយសារអនុផលព្រៃឈើ រាប់សិបម៉ឺនហិចតា ដែលបានមកពីរ ដីព្រៃសាម្បទាន របស់រាជរដ្ឋាភិបាល ៕
ដក់ស្រង់ពី CTV3HD កែសម្រួលដោយ NCNDaily