Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូសភា និវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមមហាសន្និបាតអាយប៉ា នៅប្រទេសថៃ

ព័ត៌មាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូសភា និវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមមហាសន្និបាតអាយប៉ា នៅប្រទេសថៃ

By NCN Daily

August 30, 2019

ភ្នំពេញ៖ បន្ទាប់ពីបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ប្រកបដោយជោគជ័យ ក្នុងការពង្រឹងពង្រីកវិស័យការទូតសភាក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី នៅឯប្រទេសថៃរួចមក នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA មានសមាជិក ១០ប្រទេស ក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ មានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេសុី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន បានជួបប្រជុំប្រចំាឆ្នាំក្នុងប្រទេសថៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីពង្រឹងភាពជាដៃគូរវាង AIPA និងអាស៊ាន។ ភាពជាដៃគូរវាង AIPA ជាមួយប្រទេសនិងអង្គការជាដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ ដូចជាបញ្ហាស្រ្តី កុមារ ពាណិជ្ជកម្ម សន្តិសុខ បរិស្ថាន និងគ្រឿងញៀន ជាដើម។

កំឡុងពេលចូលរួមមហាសន្និបាតនេះ សម្តេចប្រធានរដ្ឋភា និងសមាជិកគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំជាច្រើន តាមវិស័យនានារបស់AIPA មានវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការអាយប៉ា និងកិច្ចសន្ទនាជាមួយប្រទេសសង្កេតការណ៍ ជាដើម។

សម្រាប់សម្តចប្រធានគណៈប្រតិភូវិញ ក្រៅពីការចូលរួមមហាសន្និបាតហើយ សម្តេចបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកវិស័យការទូតសភា មានដូចជា ជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាប្រទេសថៃ ដែលជាម្ចាស់ផ្ទះមហាសន្និបាត ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភាម៉ារ៉ុក និងអនុប្រធានរដ្ឋសភាឡាវជាដេីម៕

ដោយ : NCNDaily