យោងតាមហ្វេសប៊ុកមានឈ្មោះថា Loeung Chanvichet បានសសេរថា ៖ មីស្រីថោកទាបអញថានាងឯងគឺនាង ឯងមែន បងប្រុសខំធ្វើតាមនាងគ្រប់បែបយ៉ាងទោះឃើញនាងយកសាហាយមកដេកដល់ផ្ទះក៏ដោយហេតុអីនាង ឯងអោយសាហាយនាងឯងបាញ់សម្លាប់គាត់ទៀត
ចំណែកឯអាខោនហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថាPrak mony Sangsimeng ក៏បានសសេរដែរថា៖ ផិតប្តីច្រើនលើកអស់ទ្រព្យសម្បត្តិគ្នានៅតែអត់អោនឱ្យទៀតហេតុអ្វីនៅដាច់ចិត្តសម្លាប់គ្នាទៀត (ដាក់គុកវាម៉ាជីវិតទៅ)
នៅអាខោនហ្វេសប៊ុកមួយទៀតមានឈ្មោះថា៖ Ah Ly LY ក៏បានសសេរដែរថា៖ បាត់ហើយភាពកក់ក្តៅ អាសូរណាស់ក្មេងៗ Sokea Seang ឯងចាំបានអត់កាលវាស្រឡាញ់លោកគ្រូដំបូង វាប្រច័ណ្ឌលោកគ្រូជាមួយពួកយើងភ្នែកវាសម្លឹងពួកយើងម្តងៗចង់ស៊ីទាំងរស់។
សូមបញ្ជាក់ថា៖ ករណីលោកគ្រូបង្រៀនម្នាក់ ត្រូវបានគេបាញ់សម្លាប់កាលពីកណ្តាលអាធ្រាត្រ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ ដែលជាឃាតកគឺនាងជាប្រពន្ធរបស់សពបានជួលឃាតកជាបក្ខពួកសម្លាប់ តែជនដៃដល់កំពុងរត់គេចខ្លួន។
ជនជាប់ចោទដែលសមត្ថកិច្ចបានចាប់ខ្លួនខាងលើ ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន ភេទស្រីអាយុ២៦ឆ្នាំ គ្មានមុខរបរស្នាក់នៅជាមួយប្តី(សពឈ្មោះ រឿន រតនា) នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។
ប្រភព៖ Pheng Ryna
កែសម្រួលដោយ៖ NCN Daily