Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យដំណើរការទូទៅ សកម្មភាពកាយ ស្តារ អូរប្រឡាយនៅតាមតំបន់ប្រឈមមួយចំនួនក្នុងក្រុងព្រះសីហនុ

ព័ត៌មាន

អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យដំណើរការទូទៅ សកម្មភាពកាយ ស្តារ អូរប្រឡាយនៅតាមតំបន់ប្រឈមមួយចំនួនក្នុងក្រុងព្រះសីហនុ

By NCN Daily

September 01, 2019

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣១សីហា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ អញ្ជើញពិនិត្យដំណើរការទូទៅ សកម្មភាពកាយ ស្តារ អូរប្រឡាយនៅតាមតំបន់ប្រឈមមួយចំនួនក្នុងក្រុងព្រះសីហនុដែលងាយជន់លិចដោយសារទឹកភ្លៀងកន្លងមក ។

ការចុះពិនិត្យរបស់ឯកឧត្តមអភិបាលខេត្តធ្វើឡើងដើម្បីផ្ទៀងផ្ទាត់អំពីលទ្ធផលនិងបញ្ហាខ្លះក្នុងពេលដែលក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងអនុវត្តន៍ច្រើនសប្តាហ៍កន្លងទៅ ក្នុងនោះឯកឧត្តមអភិបាលខេត្តបានណែនាំផ្នែកជំនាញ ក្រៅពី កាយ ស្តារ តាមអូរ ប្រឡាយ គឺត្រូវពិនិត្យកាយ ស្តារ បើកផ្លូវទឹកនៅតាមទីតាំងដែលកំពុងមានការចាក់លុបដីខ្លះទៀត ដើម្បីបើកអោយមានផ្លូវទឹកហូរ និងតម្រូវអោយម្ចាស់ការដ្ឋានសំណង់នានា ឬពលរដ្ឋចូលរួមសហការជាមួយអជ្ញាធរក្នុងការដាក់លូនិងរៀបចំប្រពន្ធ័បង្ហូរទឹក ទៅតាមនិតិច្បាប់ផងដែរ។ 

សូមបញ្ជាក់ថា អជ្ញាធរខេត្តព្រះសីហនុបានធ្វើយុទ្ធនាការ កាយ ស្តារ អូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដោយមានកិច្ចសហការគាំទ្រពីក្រសួងធនធានទឹក ក្រសួងសាធារណការ ក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងផ្នែកពាក់ពន្ធ័មួយចំនួនទៀត ក្នុងគោលបំណងកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ហើយក្នុងយុទ្ធនាការនេះ ក៍មានសំណង់ខ្លះដែលសង់ប៉ះពាល់អូរ ប្រឡាយក៍ត្រូវបានរុះរើជាបន្តបន្ទាប់ដែរ ៕