ភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ទី៣ ខែ កញ្ញាឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការជូន ឯកឧត្តម មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវ Siti Hasmah Mohamad Ali នៅក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពល៣ថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានាជាច្រើនទៀតប្រចាំកម្ពុជាផងដែរ។
នៅពេលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី កំពុងប្រជុំពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីនៅវិមានសន្តិភាព៕