Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលរាជធានីស្នើឱ្យ សមាគមពាណិជ្ជកម្មពិភពលោក ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យគេហដ្ឋាន សម្រាប់មន្ត្រីរាជការនិងប្រជាពលរដ្ឋក្រីក្រ ក្នុងកំរិតទាប

ព័ត៌មាន

អភិបាលរាជធានីស្នើឱ្យ សមាគមពាណិជ្ជកម្មពិភពលោក ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យគេហដ្ឋាន សម្រាប់មន្ត្រីរាជការនិងប្រជាពលរដ្ឋក្រីក្រ ក្នុងកំរិតទាប

By NCN Daily

September 03, 2019

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យ សមាគមពាណិជ្ជកម្ម ពិភពលោក ហាកកា ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការ ស្ថាបនាផ្ទះ សំបែងជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋក្រីក្រដោយធ្វើការបង់រំលោះក្នុងទឹកប្រាក់កម្រិតទាបមួយ ដែលអាច អោយពួកគាត់បង់រំលួសបាន។

ការស្នើឡើងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិ ភូសមាគមពាណិជ្ជកម្ម ពិភព លោក ហាកកា (Hakka) នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានរៀបរាប់អំពីស្ថាន ភាពទូទៅរបស់ រាជធានី ភ្នំពេញ និងបានស្នើឱ្យសមាគមពាណិជ្ជកម្មពិភពលោក ហាកកា ធ្វើការវិនិយោគលើវិស័យ អចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការ ស្ថាបនាផ្ទះសំបែងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រ ដោយធ្វើការបង់រំលោះក្នុងទឹកប្រាក់កម្រិតទាប។

ឯកឧត្តមបញ្ជាក់ថា បើសិនជា សមាគមពាណិជ្ជកម្មពិភពលោកហាកកាឯកភាព ក្នុងនាមរដ្ឋបាលរាជធានី ភ្នំពេញនឹងសុំគោលការទៅរាជរដ្ឋាភិបាលដើម្បីកុំអោយមានការបង់ព័ន្ធចូលរដ្ឋលើការនាំចូលគ្រឿងសំណង់មកធ្វើការសាងសង់ផ្ទះនេះ ហើយចំពោះទីតាំងដែលគ្រោងនឹងសាងសង់ផ្ទះសំបែងនេះ អាចនឹងនៅក្រៅ ក្រុងប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ ។

ប៉ុន្តែបើគម្រោងនេះចេញជាផ្លែផ្កានោះ រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាផ្លូវធំ ថ្មីតភ្ជាប់ពីតំបន់នោះ ចូល មករាជធានីភ្នំពេញ ដែលអាចធ្វើដំណើរត្រឹម៤៥នាទីទៅ១ម៉ោងមកដល់ក្រុងភ្នំពេញបាន ជាមួយនឹង ការដឹក ជញ្ជូនតាមរយៈរថយន្តក្រុងផងដែរ។

លោក លី កាំជុង (Mr. Li Kam Chung) ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមពាណិជ្ជកម្ម ពិភពលោកហាកកា បានមានប្រសាសន៍លើកឡើង ដើម្បី ស្នើសុំរដ្ឋបាលរាជធានីភ្នំពេញជួយគាំទ្រ ក៏ដូចជា ផ្តល់ឱកាសវិនិយោគនៅក្នុងរាជធានីភ្នំពេញ ដោយលោកបញ្ជាក់ថា សមាគមពាណិជ្ជកម្មពិភពលោកហាកកា មានកូនចៅរហូតដល់១០លាននាក់ ដើម្បីរកស៊ីនៅទូទាំងពិភពលោក។ សម្រាប់ប្រទេសកម្ពុជា លោកមាន ចំណាប់អារម្មណ៍និងបានដាក់ចេញជាគម្រោងចំនួន៨ ដើម្បីរកស៊ី ក្នុងនោះគម្រោងទី១ គឺការនាំសាច់គោចូលមកទីផ្សារកម្ពុជា ដែលគម្រោងនេះបានដំណើរការហើយ នៅសល់៧គម្រោងទៀត សមាគមបាននិងកំពុងសិក្សា ដោយផ្តោតទៅលើការបណ្តាក់ទុនរកស៊ីលើអចលនទ្រព្យ កំពង់ផែ សត្តឃាត ចិញ្ចឹមសត្វជាដើម។ ក្រៅពីនេះសមាគម មានគម្រោងធ្វើសកម្មភាព មនុស្សធម៏ជួយដល់ ប្រជាពលរដ្ឋ ក្រីក្រផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគលើវិស័យអចលនទ្រព្យពិសេស លើការស្ថាបនាផ្ទះ ជូនមន្ត្រីរាជការនិ ងប្រជាពលរដ្ឋក្រីក្រ ដោយបង់រំលោះក្នុងកម្រិតទឹកប្រាក់ទាបនេះ រដ្ឋបាលរាជធានីភ្នំពេញនិងសមាគមពា ណិជ្ជកម្មពិភពលោកហាកកានឹងធ្វើការពិភាក្សាលំអិតបន្ថែមទៀត៕