Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ឃួង ស្រេង ៖ ប្តេជ្ញាបង្ខិតការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋានឲ្យកាន់តែល្អប្រសើរបំផុត

ព័ត៌មាន

ឯកឧត្តម ឃួង ស្រេង ៖ ប្តេជ្ញាបង្ខិតការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋានឲ្យកាន់តែល្អប្រសើរបំផុត

By NCN Daily

September 04, 2019

ភ្នំពេញ៖   ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្តេជ្ញាបង្ខិតការផ្តល់សេវាសាធារណៈនានា ជូន ប្រជា ពលរដ្ឋនៅតាម មូលដ្ឋានឲ្យ កាន់តែល្អប្រសើរបំផុត ដើម្បីឆ្លើយតបទៅនឹង តម្រូវចង់បាន របស់ ប្រជាពលរដ្ឋ។

អភិបាលរាជធានីភ្នំពេញបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឲ្យមានក្រុមបដិ សណ្ឋរកិច្ច នៅទំាង១០៥សង្កាត់ទូទំាងរាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈនៅ តាម មូលដ្ឋានឲ្យកាន់តែល្អតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ខណៈនៅតាម បណ្តាខណ្ឌទំាងអស់ ក្នុងរាជធានីភ្នំពេញមានការិយាល័យច្រកចេញចូលតែមួយរួចរាល់អស់ហើយ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះ  ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណ: ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងសមាជិក សមាជិកាគណៈកម្មការ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

កិច្ចពិភាក្សាការងារនាពេលនេះក្នុងគោលបំណង សិក្សាស្វែងយល់ពីស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជម្រាប ជូនគណៈប្រតិភូរដ្ឋសភាឲ្យ ដឹងថា ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋគឺជាយន្ត ការអាទិភាព ស្របតាម តម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ខណៈដែរក្រុមបដិសណ្ឋារកិច្ចនៅតាមសង្កាត់នេះ នឹងបំពេញតួនាទី ជំនួសឲ្យចៅសង្កាត់ដែលអាចផ្តល់សេវាភ្លាមៗជាបន្ទាន់ជូនប្រជាពល រដ្ឋដែលមកទទួលេសេវា។

ឯកឧត្តម អភិបាលបានអៈអាងថា យន្តការនេះមិនត្រឹមតែ ផ្តល់វេលាគ្រប់គ្រាន់សម្រាប់ ចៅសង្កាត់ បានចុះ ត្រួតពិនិត្យសា្ថនភាពនានានៅតាមមូលដ្ឋានរបស់ខ្លួននិងចូលរួមកិច្ច ប្រជុំពាក់ព័ន្ធប៉ុណ្ណោះទេ តែថែមទំាង បានឈានទៅលុបបំបាត់ពាក្យដែលប្រជាពលរដ្ឋនិយាថាចង់ ជួបចៅសង្កាត់យ៉ាប់ជាងជួបរដ្ឋមន្រ្តីទៅ ទៀត។

«យើងបានអញ្ជើញក្រុមការងារបដិសណ្ឋរកិច្ចមកបណ្តុះបណ្តាលបន្ថែម ដើម្បីឲ្យគាត់យល់ពី កិច្ចការងារ របស់គាត់ក្នុងការទទួលនិងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្រុមពួកគាត់ទទួលខុសត្រូវទំាងអស់នូវលិខិត ស្មាមរបស់ប្រជាពលរដ្ឋនៅពេលដែលចៅសង្កាត់មិននៅកន្លែង ហើយគាត់រត់ទៅ រកចៅសង្កាត់ អោយចុះ ហត្ថលេខា។ កិច្ចការនេះយើងអនុវត្តបានជោគជ័យដោយលុបបំបាត់នូវពាក្យ ដែលថារកចៅសង្កាត់ ពិបាក ជាងរករដ្ឋមន្រ្តីបានជាស្ថាបពរនៅរាជធានីភ្នំពេញ។ នេះជាបទពិសោធន៍ មួយដែលរដ្ឋបាល រាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ដើម្បីធ្វើយ៉ាងណាអនុវត្ត គោលនយោបាយរបស់ រាជរដ្ឋាភិបាល ឲ្យបាល្អក្នុងការបង្ខិតសេវាសាធារណៈឲ្យនៅគៀកកិតប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ»។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបន្ថែមថា ក្រៅពីរដ្ឋបាលរាជធានីភ្នំពេញក៏បានខិតខំ ពង្រឹងការធានា សន្តិសុខសណ្តាប់ធ្នាប់សង្គម ការលើកកម្ពស់គុណភាពសេវាអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងសង្គម ជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញបានបំពេញភារកិច្ចក្នុងការ លើកកម្ពស់កិច្ចការទំាង៤នេះដោយទទួលបានជោគជ័យ ដែលធានាសង្គមមានសន្តិសុខសណ្តាប់ ធ្នាប់ល្អ ដែលលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសាធារណៈប្រកប ដោយប្រសិទ្ធភាព។

សូមជម្រាបថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅរាជធានីភ្នំពេញ នាពេលនេះ ជារាជធានី/ខេត្តលើកទី២៤ ហើយ ដែលគណៈកម្មការចុះសិក្សាស្វែងយល់ និងដកបទពិសោធន៍និងការ ប្រឈមនានាសម្រាប យកទៅដោះ ស្រាយក្នុងកិច្ចប្រជុំរដ្ឋសភា៕

ដោយ៖ NCNDaily