Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ស្រ្តីម្នាក់មានប្ដីទៅហើយ ខណៈប្ដីទៅស្រុក បែរជានាំប្រុសសេ្នហ៍ ចូលដេកសោយសុខ ដល់ក្នុងបន្ទប់ជួល ធ្វើឲ្យប្តី…..

ព័ត៌មាន

ស្រ្តីម្នាក់មានប្ដីទៅហើយ ខណៈប្ដីទៅស្រុក បែរជានាំប្រុសសេ្នហ៍ ចូលដេកសោយសុខ ដល់ក្នុងបន្ទប់ជួល ធ្វើឲ្យប្តី…..

By NCN Daily

September 06, 2019

ភ្នំពេញ ៖ កាលវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅផ្ទះជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរស ជា ប្ដី មាន ឈ្មោះ អន សឿន អាយុ ២០ ឆ្នាំ មុខរបរ កម្មករោងចក្រ ស្នាក់នៅ ភូមិ អង្គ សង្កាត់ ចោមចៅ ៣ខណ្ឌ ពោធិ៍សែន ជ័យ រាជធានី ភ្នំពេញ តែបានត្រលប់ទៅស្រុកមួយរយៈ នៅខេត្តស្វាយរៀង។ ចំណែកស្រ្ដី ជា ប្រពន្ធ មាន ឈ្មោះ ទិត សុផាត អាយុ ២១ឆ្នាំ មុខរបរជា កម្មកររោងចក្រស្នាក់នៅ បន្ទប់ជួល កើតហេតុ ខាងលើ មានស្រុកកំណើត នៅភូមិមុខដា ស្រុករមាហែក ខេត្តស្វាយរៀង ។

ចំណែក ប្រុស ស្នេហ៍ មាន ឈ្មោះ ស៊ ង វ៉ាន់ ឆៃ ភេទ ប្រុស អាយុ ២២ឆ្នាំ មុរបរ កម្មក រោងចក្រ ស្នាក់នៅ ផ្ទះ ជួល ជាមួយ ស្ត្រីផិតប្ដីខាងលើ ស្រុកកំណើតមិនត្រូវបានស្គាល់ ។

មុន ពេល កើត ហេតុរូបគេទាំង ២នាក់ ខាងលើ មិនបានរស់នៅបន្ទប់ជួលជាមួយនោះទេ ដោយ ខ្លួនទៅនៅស្រុកមួយរយៈ ស្រាប់តែ ទទួលដំណឹងពីឪពុកមាខាងប្រពន្ធប្រាប់ថា ប្រពន្ធខ្លួន កំពុងលួចមានសាហាយនិងយកមកនៅក្នុងបន្ទបជាមួយ គ្នា។ ឮដូច្នោះបុរសជា ប្ដី ក៏ប្រញាប់ប្រញ៉ាលមកពីស្រុក ឡើងមកភ្នំពេញ ដើម្បីមកបន្ទប់ជួលមើលប្រពន្ធរបស់ខ្លួន។ លុះមកដល់ដូចពាក្យ​ឪពុកមាប្រាប់មែន ជួលដោយប្រពន្ធកំពុង នៅ រួមរស់សោយសុខជាមួយ ប្រុស​សេ្នហ៍ ថ្មី ធ្វើព្រងើយក៏បានមកប្ដឹងសមត្ថកិច្ច នគរបាលប៉ុស្តិ៍ ចោមចៅទី៣ ភ្លាមៗដេីម្បី ឲ្យ ជួយអន្តរាគមន៍ និងឃាត់ស្រ្តីជាប្រពន្ធ និងប្រុសស្នេហ៍មក ប៉ុស្តិ៍ដើម្បីសួរនាំ។

បុរសជាប្តីបាននិយាយរៀបរាប់ប្រាប់ថា គាត់បានចូលស្តីដណ្តឹងនារីជាប្រពន្ធ តាម ប្រពៃណីរៀប ការពេញច្បាប់ ដោយមានចាស់ទុំ សមផ្គុំគ្នាតាំងពីខែ កុម្ភៈ ឆ្នាំ២០១៩ មក ម្ល៉េះហើយបង្គាប់ ថ្លៃបណ្ដាការចំនួន១ពាន់៥រយដុល្លារ។ សមត្ថកិច្ចសាកសួរស្រ្តីជាប្រពន្ធនាង បានសារភាពថា ខ្លួនមាន ទំនាក់ទំនង ជា មួយ ប្រុស ស្នេហ៍ អស់រយៈពេល១ខែមកហើយ តែ មិន ទាន់ បាន ស៊ីជំរៅនៅឡើយ ចំណែក ឯបុរសជាប្រុសស្នេហ៍បានសារភាពដូច នារី ជា ប្រពន្ធដែរ ។

បុរស ជា ប្តី មិនប្តឹងផ្តល់ទៅលើស្រ្តី ជា ប្រពន្ធ នោះទេ គ្រាន់តែ អោយ សមត្ថកិច្ច ធ្វើការ អប់រំ ស្រ្តី ជា ប្រពន្ធ នឹង បុរស ជាប្រុសស្នេហ៍តែប៉ុណ្ណោះ នឹង អោយ ស្រ្តីជាប្រពន្ធរបស់ខ្លួន ត្រលប់ទៅ ស្រុក កំណើតវិញ ដើម្បីផ្តិតមេដាយលែងលះគ្នាតាមផ្លូវច្បាប់ ដោយទុកឲ្យរូបនាង និងប្រុសសាហាយបន្ត​សោយសុខបន្តទៀត រូបគេសុំដកខ្លួនចេញ៕

ដក់ស្រង់ពី FB កែម្រួលដោយ NCNDaily