នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងស្ដាប់នូវតម្រូវការចាំបាច់របស់ប្រជាជន ក្នុងសង្កាត់ពញាពន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបានឯកភាពផ្ដល់ជូនផ្លូវក្នុងភូមិមួយចំនួនដោយក្រាលដីស ក្នុងសង្កាត់ពញាពន់ មានប្រវែងង៧គីឡូម៉ែត្រ និងសង្កាត់ពន្សាំង មានប្រវែងជាង១០គីឡូម៉ែត្រ ដើម្បីជួយសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ និងផ្ដល់ភាពងាយស្រួលជូនលោកតា លោកយាយធ្វើដំណើរទៅវត្តអារាមនាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាននាពេលខាងមុខនេះ៕
ប្រភព៖ ឯកឧត្តម ឃួង ស្រេង កែរសម្រួលដោយ៖ NCN Daily