Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឮឈ្មោះសាកលវិទ្យាល័យ Excelpolitan University ថាជាកន្លែងសិក្សា តែបែជាកន្លែងប្រមូលផ្តុំជនជាតិចិនប្រព្រឹត្តបទល្មើសល្បែងតាមអ៊ីនធឺណែត

ព័ត៌មាន

ឮឈ្មោះសាកលវិទ្យាល័យ Excelpolitan University ថាជាកន្លែងសិក្សា តែបែជាកន្លែងប្រមូលផ្តុំជនជាតិចិនប្រព្រឹត្តបទល្មើសល្បែងតាមអ៊ីនធឺណែត

By NCN Daily

September 10, 2019

រាជធានីភ្នំពេញ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា បានបើកប្រតិបត្តិការចាប់ខ្លួនជនជាតិចិនសរុប១០៥នាក់ មានស្រី១០នាក់ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និង បើកល្បែងតាមអ៊ឺនធឺណែត។

សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនជាតិចិនទាំង១០៥នាក់នេះត្រូវបានធ្វើឡើងក្នុងអគារកម្ពស់៩ជាន់នៅតាមបណ្ដោយផ្លូវទ្រុងមាន់ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនទាំងអស់នេះ មានបំពាក់ផ្លាកយីហោសាកលវិទ្យាល័យ “Excelpolitan University” ប៉ុន្ដែធាតុពិតទីតាំងនេះ បើកជួលឲ្យប្រព្រឹត្តអំពើល្មើសច្បាប់ទៅវិញ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូត កុំព្យទ័រលើតុ DeskTop ចំនួន៨០គ្រឿងផងដែរ។

ជនជាតិដែលសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ មានខ្លះពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់ និង ខ្លះទៀត ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងតាមអ៊ឺនធឺណែត។ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕

ប្រភព៖ FB TV កែរសម្រួលដោយ៖ NCN Daily